ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ​(ISI STEEL) ផ្តល់ឱកាសដល់ និស្សិត​ សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ ចំនួន 82 នាក់ ធ្វើ​ទស្សនកិច្ចសិក្សានៅ​ រោងចក្រកែច្នៃដែករបស់ខ្លួន

    BY Khmernote Media June 23, 2018
    ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ​(ISI STEEL) ផ្តល់ឱកាសដល់  និស្សិត​ សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ ចំនួន 82 នាក់  ធ្វើ​ទស្សនកិច្ចសិក្សានៅ​ រោងចក្រកែច្នៃដែករបស់ខ្លួន

    រាជធានីភ្នំពេញ,ថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១៨
    ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ​ (ISI STEEL) បានសហការ​ និងអនុញ្ញាតអោយនិស្សិត​ឆ្នាំទី២ ដេប៉ាតឺម៉ង់អគ្គិសនី និងមេកានិច មកពី សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ ចំនួន​ ៨២ នាក់ ចុះធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែករបស់ក្រុមហ៊ុន នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ ដើម្បី​​រួម​ចំណែក​​ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា ។

    ទស្សនកិច្ច​សិក្សា​នេះ​ ជា​ការ​ផ្តល់ឱកាសដ៏​សំខាន់​ដល់​សិស្ស​និសិត្សដែល​ត្រៀម​​​បញ្ចប់​ការសិក្សា​ធ្វើ​ការ​​​ស្វែង​យល់​ដោយ​ផ្ទាល់​​នូវ​ស្ថានភាព និង​បរិយាកាសការងារ​ជាក់ស្តែងក្នុង​ក្រុមហ៊ុន ដើម្បី​ទទួល​បាន​នូវបទពិសោធន៏​បន្ថែមលើចំណេះ ដឹង និង​ជំនាញ​របស់​​ខ្លួន។ ​លើស​ពី​នេះ​ទៅ​ទៀត សិស្សនិស្សិត​ក៏​បាន​​សិក្សា​ស្វែង​យល់​ដោយផ្ទាល់លើវិស័យឧស្សាហកម្ម ដែកដោយ​ទទួល​បាន​នូវ​បទពិសោធន៍​​​ការងារ​ជាក់ស្តែង​ដែលជា​​គ្រឹះ​ដ៏សំខាន់​ក្នុងការពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ខ្លួន​ទុក​ជាមុន​​​សម្រាប់​ការស្វែង​រក​ការងារធ្វើ​​ក្រោយ​បញ្ចប់​ការសិក្សា។​ ទស្សនកិច្ច​សិក្សា​នេះ​​ក៏​បាន​បង្កើន​​ទំនាក់​ទំនងកាន់​តែ​​ល្អ​ផង​ដែរ​រវាង​និស្សិត​​ ថ្នាក់ដឹកនាំ ​និង​បុគ្គលិក​របស់​ក្រុមហ៊ុន ISI STEEL ថែម​ទាំង​ផ្តល់​លទ្ធភាព​ឱ្យ​ពួក​គេ​បាន​ស្វែង​យល់លម្អិត​អំពីស្ថានភាព និងលក្ខខណ្ឌការងារជាក់ស្តែងមុនពេលចេញបម្រើ​ការងារនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រឧស្សាហកម្ម ផ្សេងៗ ។
    កម្មវិធីទស្សនកិច្ចសិក្សានេះ ទទួលបាន​ការ​ស្វាគមន៍​យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ ក្រុមហ៊ុន ISI STEEL ​រួម​ជាមួយ​បុគ្គលិកក្រុមហ៊ុនផងដែរ ហើយក៏មានការធ្វើបទបង្ហាញអំពីលក្ខខណ្ឌ​ការងារ និងផលិតផលដែករបស់ក្រុមហ៊ុន ការ​ណែនាំ​អំពីខ្សែសង្វាក់​ផលិតកម្មដែក​ និងប្រព័ន្ធស្តង់ដា​សុវត្ថិភាព ស៥ (5S) សម្រាប់​បុគ្គលិកបម្រើ​ការងារក្នុងរោងចក្រ ISI STEEL ផងដែរ ។​

    សូមជំរាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ​ ISI STEEL បានក៏កើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ផលិតនិងចែកចាយដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភាពផលិត រហូតដល់១៥,០០០តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកំរាលព្រុំ IDECK សង្ក័សីញូម សង្ក័សីពណ៌ និង​ សង្ក័សីបិទស្នោរPU។ គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារ​​​ផលិតផល​មានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៏ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការ អាជិវកម្មរបស់ខ្លួន ៕

    ព័ត៌មានបន្ថែមទាក់ទងនិងកម្មវិធីទស្សនកិច្ចសិក្សានេះ សូមទាក់​ទង៖
    -​ លោក​ សាមិត្ត វឌ្ឍនៈឧត្តម ប្រធានផ្នែកទីផ្សារ​ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ​ តាមរយៈទូរសព្ទលេខ 015-777-305 និង អ៊ីម៉ែល vatnakoudom.samith@isisteel.com.kh
    – ឬចូលទៅកាន់គេហ​ទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL

    Share This Post:
    MPO4D jitutoto mpo4d Mpoplay