ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពូកែលាក់ព្រីយ៉ុងបើកចាក់ពេលប្រឡងពេក អាជ្ញាធរឥណ្ឌាចេញវិធានការថ្មី ហាមមិនឲ្យសិស្សពាក់ស្បែកជើង និងស្រោមជើងមកប្រឡង

    BY Khmernote Media February 20, 2018
    ពូកែលាក់ព្រីយ៉ុងបើកចាក់ពេលប្រឡងពេក អាជ្ញាធរឥណ្ឌាចេញវិធានការថ្មី ហាមមិនឲ្យសិស្សពាក់ស្បែកជើង និងស្រោមជើងមកប្រឡង

    ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរនៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា បានបញ្ជាឲ្យសិស្សមិនពាក់ស្បែកជើង ឬស្រោមជើងពេលប្រលងនោះទេ ដើម្បីឲ្យមានការបើកចាក់ពេលប្រឡង។ អាជ្ញាធរបានប្រាប់សារព័ត៌មាន BBC ថា វិធានការធ្វើឡើង ដើម្បីបញ្ចប់កុំឲ្យសិស្សលាក់សំណេរឯកសារផ្សេងចូលក្នុងមណ្ឌលប្រឡង។ វិធានការនេះនឹងធ្វើការអនុវត្តនៅថ្ងៃទី២១ ខែកុម្ភៈ ខាងមុខ នៅពេលដែលសិស្សថ្នាក់ទី១០ ប្រមាណ១.៨លាននាក់នឹងត្រូវប្រលងបញ្ចប់ថ្នាក់របស់ពួកគេ។

    រដ្ឋ Bihar ត្រូវបានគេដឹងជាយូរមកហើយថា មានការលួចបើកចាក់យ៉ាងខ្លាំងពេលប្រឡង។ អាជ្ញាធរបានឲ្យដឹងថា មុនចូលមណ្ឌលប្រឡងសិស្សទាំងអស់ត្រូវឆ្លងកាត់ការពិនិត្យឆែកឆេរនៅមុខមណ្ឌល ហើយការប្រឡងត្រូវបានបំពាក់កាមេរ៉ា ដើម្បីធ្វើការត្រួតពិនិត្យថែមទៀតផង។

    សិស្សណា ដែលពាក់ស្បែកជើង ឬស្រោមជើងមកប្រឡង នឹងត្រូវដេញចេញឲ្យនៅក្រៅបន្ទប់ប្រឡង នេះបើតាមការឲ្យដឹងពីអាជ្ញាធរមួយរូប។ កាលពីឆ្នាំ២០១៦ កន្លងទៅ អាជ្ញាធររដ្ឋ Bihar ធ្លាប់ប្រកាសនូវវិធានការទប់ស្កាត់ការលួចបើកចាក់ពេលប្រឡង ដូចជាធ្វើការពិន័យ និងដាក់គុកថែមទៀតផង។ កាលពីឆ្នាំ២០១៣ សិស្សជាង១,៦០០នាក់ត្រូវបានបញ្ចេញចេញពីបន្ទប់ប្រឡង ដោយសារតែលួចបើកចាក់ពេលប្រឡង ហើយឪពុកម្តាយប្រមាណ១០០នាក់ត្រូវគេរកឃើញថា បានជួយបោះឯកសារឲ្យកូននៅពេលប្រឡង។

    ក្រោយអាជ្ញាធរចេញវិធានការទប់ស្កាត់ការបើកចាក់ពេលប្រឡងរួចមកកាលពីឆ្នាំ២០១៧ ធ្វើឲ្យអត្រាសិស្ស ដែលប្រឡងជាប់ធ្លាក់ពី៧០%ក្នុងឆ្នាំ២០១៥ មកត្រឹមប្រហែល៥០ក្នុងឆ្នាំ២០១៥៕

    សេម
    ប្រភព៖ BBC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay