ខ្មែរណូត

ស្វែងរក

  • PR

    BENTLEY BENTAYGA ថ្មីចាប់ផ្ដើមនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិចជាមួយនឹងបទពិសោធន៍វើតឈួល (virtual) អន្តរសកម្ម

    BY Khmernote Media November 27, 2020
    BENTLEY BENTAYGA ថ្មីចាប់ផ្ដើមនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិចជាមួយនឹងបទពិសោធន៍វើតឈួល (virtual) អន្តរសកម្ម

    • បទពិសោធន៍វើតឈួល (virtual) អន្តរសកម្មលើកដំបូងដោយ Bentley អាចឲ្យអ្នកទស្សនាជ្រើសរើសរបៀបដែលពួកគេសិក្សាអំពី Bentayga ថ្មី
    • ជម្រើសផ្សេងៗគ្នាជាច្រើនត្រូវបានផ្ដល់ជូនសម្រាប់អ្នកទស្សនាអាចជ្រើសរើសយកបទពិសោធន៍ដ៏ពិសេសគ្មានពីររបស់ពួកគេផ្ទាល់។
    • Bentayga ថ្មីបានអភិវឌ្ឍបន្ថែមពីលើជោគជ័យដ៏មហិមារបស់ម៉ូដែលជំនាន់មុនៗរបស់ខ្លួន
    • ម៉ាស៊ីនសាំង V8 4.0 លីត្រ ទែរបូភ្លោះ ផ្ដល់នូវកម្លាំងបង្វិល 542 bhp (550 PS) និង 770 Nm។

    (ប្រទេសសិង្ហបុរី ថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020) ថ្ងៃនេះ Bentley Motors ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកណែនាំនូវបទពិសោធន៍វើតឈួល (virtual) អន្តរសកម្ម ដើម្បីបង្កើនល្បឿននៃការមកដល់របស់ Bentayga ថ្មីមកក្នុងតំបន់នេះ។ អ្នកទស្សនាអាចធ្វើការបើកបរជាលក្ខណៈវើតឈួល (virtual) ដើម្បីទទួលបានបទពិសោធន៍ដែលផ្ដល់ជូនដោយរថយន្ដ SUV ដ៏ប្រណិតបំផុត ពីលំនៅដ្ឋានប្រកបដោយផាសុកភាពផ្ទាល់របស់ពួកគេ។ ដោយមានរបៀបផ្សេងៗជាច្រើនក្នុងការសិក្សាអំពី Bentayga ថ្មី រាល់បទពិសោធន៍ដែលទទួលបានគឺខុសៗគ្នាជាពិសេសតែមួយផ្អែកទៅតាមជម្រើសផ្ទាល់របស់អ្នកទស្សនា។ បទពិសោធន៍វើតឈួល (virtual) អន្តរសកម្មបង្ហាញអំពីការប្ដេជ្ញារបស់ Bentley Motors នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការលើកកម្ពស់បទពិសោធន៍ឌីជីថលសម្រាប់អតិថិជនរបស់ខ្លួន។

    Calista Tambajong ប្រធានទីផ្សារ – តំបន់អាស៊ីប៉ាស៊ីភិច បានមានប្រសាសន៍ថា “Bentayga ថ្មីត្រូវបានរចនាម៉ូតឡើងវិញដើម្បីផ្តល់ជូននូវថាមពល ភាពប្រណិត និងលទ្ធភាពប្រើប្រាស់ក្នុងកម្រិតមួយខ្ពស់បំផុត”។ “ដោយសារពេលវេលាដ៏អស្ចារ្យទាំងនេះបានបង្កើននូវការផ្លាស់ប្ដូរទម្លាប់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ យើងខ្ញុំកំពុងលើកទឹកចិត្តឲ្យអតិថិជនរបស់យើងខ្ញុំ និងអ្នកនិយម Bentley ចាប់ផ្ដើមដំណើរសិក្សាជាលក្ខណៈវើតឈួល (virtual )។ បុគ្គលម្នាក់ៗអាចចាប់អារម្មណ៍លើផ្នែកខុសៗគ្នារបស់ Bentayga ថ្មី។ តាមរយៈបទពិសោធន៍វើតឈួល (virtual) អន្តរសកម្ម យើងខ្ញុំកំពុងផ្ដល់នូវសេរីភាពដល់អ្នកទស្សនារបស់យើងខ្ញុំក្នុងការជ្រើសរើសរបៀបដែលពួកគេសិក្សាស្វែងយល់អំពី Bentayga ថ្មី។”

    បទពិសោធន៍វើតឈួល (virtual) អន្តរសកម្មអំពី Bentayga ថ្មីមានផ្ដល់ជូននៅ findyourextraordinary.bentleymotors.com រហូតដល់ថ្ងៃទី 4 ខែមករា ឆ្នាំ 2021។

    Bentayga ថ្មី – សង្ខេប

    កាលពីដើមឆ្នាំនេះ Bentley បានប្រកាសព័ត៌មានលម្អិតអំពី Bentayga ថ្មី – រថយន្ដ SUV ដ៏ប្រណិតបំផុត និងជារថយន្ដដំបូងដែលបានចាប់ផ្ដើមដាក់ក្នុងទីផ្សារក្រោមផែនការអាជីវកម្ម Bentley’s Beyond100 ។ ជាមួយនឹងការតំឡើងដោយដៃនូវរថយន្ដ Bentaygas ជាង 20,000 គ្រឿង តាំងពីចាប់ដំណើរការរថយន្ដមក – ច្រើនជាងរាល់គូរប្រជែងរបស់ខ្លួន – Bentayga ថ្មី បានបង្កើតនូវមូលដ្ឋានជោគជ័យដ៏អស្ចារ្យមិនគួរឲ្យជឿរហូតមកដល់បច្ចុប្បន្ននេះ។

    ការផ្សំបញ្ចូលគ្នានូវសមត្ថភាពនៃរថយន្ដដ៏ទំនើបបំផុត រថយន្ដប្រណិត រថយន្ដធំទូលាយ និងរថយន្ដអហ្វរ៉ូត Bentayga ថ្មី បានក្ដោបរួមនូវប្រភេទរថយន្ដម៉ូដែលចាស់ៗរបស់ខ្លួនយ៉ាងទូលំទូលាយដែលមានក្នុងទីផ្សារបច្ចុប្បន្ន។

    រថយន្ដដែលបានបង្កើតនូវវិស័យរថយន្ដ SUV ប្រណិតត្រូវបានលើកកម្ពស់ដើម្បីបង្កើតនូវភាពឥតខ្ចោះក្នុងផ្នែកថាមពល ភាពប្រណិត និងលទ្ធភាពប្រើប្រាស់។ បានរៀបចំឌីហ្សាញ វិស្វកម្ម និងផលិតនៅក្នុងទីក្រុង Crewe ប្រទេសអង់គ្លេស Bentayga ថ្មីដ៏ពិសេសនេះបានបន្តកសាងជោគជ័យដ៏ធំធេងពីម៉ូដែលមុនៗរបស់ខ្លួន។

    Bentayga ថ្មីលម្អិត

    ចំណុចសំខាន់នៃ Bentayga ថ្មី គឺរូបរាងដ៏ទាក់ទាញរបស់វា ដែលយកលំនាំចេញពីគោលគំនិតឌីហ្សាញម៉ូតថ្មីរបស់ក្រុមហ៊ុន ដែលណែនាំដោយ Continental GT ជំនាន់ទីបី និង Flying Spur ថ្មីៗទាំងអស់។ រួមជាមួយគ្នា រថយន្តចំនួនបីបង្កើតបាននូវប្រភេទរថយន្ដថ្មីមួយដែលមើលទៅកាន់តែមានទំនាក់ទំនងគ្នាដែលមិនធ្លាប់ឃើញមានពីមុន។ ម៉ូតលេចធ្លោផ្ដល់ជូននូវភាពលេចធ្លោនៅលើផ្លូវថ្នល់ជាមួយនឹងគ្រប់កាងនៅផ្នែកខាងមុខរថយន្ដត្រូវបានឌីហ្សាញឡើងវិញដើម្បីភាពកាន់តែស្អាតបាត និងកាន់តែទំនើប។

    ផ្នែកខាងក្នុងដែលទទួលបាននូវការសរសើខ្លាំងរបស់ Bentayga ត្រូវបានកែសម្រួលជាច្រើននៅក្នុងម៉ូដែលចុងក្រោយបំផុតនេះ។ ក្នុងចំណោមការកែប្រែសំខាន់ៗនោះគឺផ្ទៃកណ្ដាលថ្មី និងដៃចង្កូត រឹមទ្វារថ្មី និងកៅអីថ្មីទាំងអស់ – ដែលឥឡូវនេះមានប្រព័ន្ធខ្យល់ចេញចូលនៅក្នុងកាប៊ីនកៅអីប្រាំខាងក្រោយ។ អ្នកដំណើរនៅកៅអីខាងក្រោយក៏ទទួលបានទីធ្លាកាន់តែធំ ដោយកន្លែងដាក់ជើងធំជាងមុនរហូតដល់ 100 ម.ម អាស្រ័យទៅតាមការស៊ីរ៉េ។

    ប្រព័ន្ធកម្សាន្ដជំនាន់បន្ទាប់ត្រូវបានបញ្ចូលទៅក្នុងតាប្លូកុងទ័រ ‘ស្លាប’ ចំហៀងរបស់ Bentley និងមានអេក្រង់ទំហំ 10.9 អ៊ិន្ឈ៍ជាមួយនឹងបច្ចេកវិទ្យាក្រាហ្វិកចុងក្រោយបំផុត។ ប្រព័ន្ធអេក្រង់ឌីជីថលថ្មីទាំងអស់រួមបញ្ចូលនូវបច្ចេកវិទ្យាក្រាហ្វិកឌីណាមិច និងរេសូលូសិនខ្ពស់បំផុតដែលអាចកំណត់ក្រិតខ្នាតទៅតាមចំណូលចិត្តរបស់អ្នកបើកបរ។

    Bentayga ថ្មីប្រើម៉ាស៊ីនសាំង V8 4.0-លីត្រ ទែរបូភ្លោះវ៉ាន 32 របស់ Bentley។ Bentayga ថ្មី រួមបញ្ចូលនូវថាមពលដ៏ខ្លាំងក្លា និងការសន្សំសំចៃប្រេងខ្ពស់បំផុត។ រួមជាមួយនឹងប្រអប់លេខអូតូប្រាំបីល្បឿន ម៉ាស៊ីន V8 ផ្ដល់ជូននូវសមត្ថភាពរថយន្ដខ្ពស់បំផុត ផ្ដល់កម្លាំងបង្វិល 542 bhp (550 PS) និង 770 Nm ដែលបើកបរដល់ល្បឿនកំពូល290 គ.ម/ម៉ និង 0-100 គ.ម/ម៉ ក្នុង 4.5 វិនាទី។

    សមត្ថភាពនាំមុខគេនៃម៉ាស៊ីន V8 របស់ Bentayga ថ្មី បានបំពេញបន្ថែមដោយការបើកបរ 639 គ.ម ជាមួយនឹងការបំភាយឧស្ម័យ CO2 302 ក្រ/គ.ម។ ប្រសិទ្ធផលដ៏ល្អនេះ (13.3 l/100 គ.ម បញ្ចូលគ្នា) មួយផ្នែកគឺដោយសារសមត្ថភាពនៃម៉ាស៊ីនក្នុងការធ្វើឲ្យអសកម្មនូវស៊ីឡាំងបួនក្នុងចំណោមស៊ីឡាំងទាំងប្រាំបីរបស់ខ្លួននៅក្នុងលក្ខខណ្ឌសមស្របដោយមិនប៉ះពាល់ដល់ការបើកបរ។

    កំណត់សម្គាល់សម្រាប់អ្នករៀបរៀង

    Bentley Motors គឺជាម៉ាកយីហោរថយន្ដប្រណិតដែលមានការពេញនិយមបំផុតនៅក្នុងពិភពលោក។ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនស្ថិតនៅក្នុងក្រុង Crewe ជាទីកន្លែងដែលប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនមាននៅទីនោះ រាប់បញ្ចូលទាំង ការរៀបចំម៉ូតរចនា R&D វិស្វកម្ម Mulliner និងផលិតកម្មនៃខ្សែសង្វាក់ម៉ូដែលបីរបស់ក្រុមហ៊ុន Continental, Flying Spur និង Bentayga។ បន្សំរវាងហត្ថកោសល្យដ៏ប្រណិតដោយប្រើប្រាស់ជំនាញដែលបានផ្ទេរពីជាច្រើនជំនាន់ រួមជាមួយនឹងជំនាញវិស្វកម្ម និងបច្ចេកវិទ្យាដ៏ទំនើបគឺជាលក្ខណៈពិសេសមានតែមួយរបស់រថយន្ដប្រណិតចក្រភពអង់គ្លេសដូចជា Bentley។ វាក៏ជាគំរូនៃការផលិតប្រកបដោយគុណតម្លៃខ្ពស់របស់ចក្រភពអង់គ្លេសយ៉ាងល្អបំផុតផងដែរ។ Bentley មានបុគ្គលិកបម្រើការប្រហែល 4,000 នាក់នៅក្រុង Crewe។

    Share This Post: