កីឡាករ១០រូប ដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ World Cup 2018 នាពេលបច្ចុប្បន្ន
- June 26, 2018
គួរបញ្ជាក់ថាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅព្រឹត្តិការណ៏បាល់ទាត់ពិភពលោក FIFA World Cup 2014 នៅប្រទេសប្រេស៊ីលគឺ ខ្សែរបម្រើប្រយុទ្ធ James Rodriguez របស់ប្រទេសកូឡុំប៊ីដែលរកបាន ៦គ្រាប់ក្នុង ៥ប្រកួតដែលបានជួយប្រទេសកូឡុំប៊ីដល់ត្រឹមវគ្គ ៨ក្រុមចុងក្រោយដោយចាញ់ក្រោមថ្វីជើងម្ចាស់ផ្ទះប្រេស៊ីល ២-១។ ចំនែកឯព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ីដែលកំពុងដំណើរនេះបានរកឃើញអ្នករកគ្រាប់បាល់បានច្រើនជាងគេជាបណ្តោះអាសន្នផងដែរគឺចំនួន ៥គ្រាប់ដោយគិតត្រឹមវគ្គចែកពូលជ៊ំទី៣តែប៉ុណ្ណោះ។
កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនោះមាន៖
១. Harry Kane
ខ្សែប្រយុទ្ធរបស់តោកំណាចអង់គ្លេស Harry Kane រកបាន ៥គ្រាប់ក្នុង ២ប្រកួតដែលជួយឲអង់គ្លេសឈរនៅកំពូលតារានៃពូល G មាន ៦ពិន្ទុ។ គ្រាប់បាល់ ២គ្រាប់ក្នុងចំណោម ៥គ្រាប់របស់ Kane គឺជាបាល់ពិន័យ ១១ម៉ែត្រ។
២. Romelu Lukaku
ខ្សែប្រយុទ្ធរបស់ប្រទេសបែលហ្ស៊ិក Romelu Lukaku រកបាន ៤គ្រាប់ក្នុង ២ប្រកួតដែលជួយឲបែលហ្ស៊ិកឈរនៅចំណាត់ថ្នាក់លេខ២តាមពីក្រោយប្រទេសអង់គ្លេសដែលមាន ៦ពិន្ទុ។
៣. Cristiano Ronaldo
ខ្សែប្រយុទ្ធរបស់ព័រទុយហ្គាល់ Cristiano Ronaldo រកបាន ៤គ្រាប់ក្នុង ៣ប្រកួតដែលជួយឲព័រទុយហ្គាល់ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល B ដែលមាន ៥ពិន្ទុ។
៤. Denis Cheryshev
ខ្សែបម្រើរបស់រុស្ស៊ី Denis Cheryshev រកបាន ៣គ្រាប់ក្នុង ៣ប្រកួតដែលជួយឲរុស្ស៊ីឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល A ដែលមាន ៦ពិន្ទុ។
៥. Diego Costa
ខ្សែប្រយុទ្ធរបស់អេស៉្បាញ Diego Costa រកបាន ៣គ្រាប់ក្នុង ៣ប្រកួតដែលជួយឲអេស៉្បាញឈរនៅកំពូលតារានៃពូល A ដែលមាន ៥ពិន្ទុ។
៦. Eden Hazard
ខ្សែប្រយុទ្ធរបស់ប្រទេសបែលហ្ស៊ិក Eden Hazard រកបាន ២គ្រាប់ក្នុង ២ប្រកួតនិងបញ្ចូនបាល់ឲមិត្តរួមក្រុមបាន ១ដងដែលជួយឲបែលហ្ស៊ិកឈរនៅចំណាត់ថ្នាក់លេខ២តាមពីក្រោយប្រទេសអង់គ្លេសដែលមាន ៦ពិន្ទុ។
៧. Artem Dzyuba
ខ្សែប្រយុទ្ធរបស់រុស្ស៊ី Artem Dzyuba រកបាន ២គ្រាប់ក្នុង ៣ប្រកួតនិងបញ្ចូនបាល់ឲមិត្តរួមក្រុមបាន ១ដងដែលជួយឲរុស្ស៊ីឈរនៅចំណាត់ថ្នាក់លេខ២ ដែលមាន ៦ពិន្ទុ។
៨. Ahmed Musa
ខ្សែប្រយុទ្ធរបស់នីហ្សេរីយ៉ា Ahmed Musa រកបាន ២គ្រាប់ក្នុង ២ប្រកួតដែលជួយឲនីហ្សេរីយ៉ាឈរនៅចំណាត់ថ្នាក់លេខ២ ដែលមាន ៣ពិន្ទុ។
៩. Philippe Coutinho
ខ្សែប្រយុទ្ធរបស់ប្រេស៊ីល Philippe Coutinho រកបាន ២គ្រាប់ក្នុង ២ប្រកួតដែលជួយឲប្រេស៊ីឈរកំពូលតារាងដែលមាន ៤ពិន្ទុ។
១០. Luka Modric
ខ្សែប្រយុទ្ធរបស់ក្រូអាត Luka Modric រកបាន ២គ្រាប់ក្នុង ២ប្រកួតដែលជួយក្រូអាតមានកៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ។
អត្ថបទ៖ ប៊ុនហួរ
- Share This Post:






