ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីហាមអ្នកបើករថយន្តមិនឲ្យពាក់ស្បែកជើងផ្ទាត់ ឬស្បែកជើងជំពាមបើកបរឡើយ

    BY Khmernote Media February 21, 2018
    ម៉ាឡេស៊ីហាមអ្នកបើករថយន្តមិនឲ្យពាក់ស្បែកជើងផ្ទាត់ ឬស្បែកជើងជំពាមបើកបរឡើយ

    ម៉ាឡេស៊ី៖ យោងតាមរបាយការណ៍ចរាចរណ៍ក្នុងប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា អ្នកបើកបរប្រមាណ១.៤លាននាក់មានបញ្ហា និងមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែពាក់ស្បែកជើងផ្ទាត់ ឬស្បែកជើងជំពាមបើកបរជារៀងរាល់ឆ្នាំ។ ដោយសារតែមើលឃើញបញ្ហានេះ ទើបរដ្ឋាភិបាលម៉ាឡេស៊ីហាមប្រាមអ្នកបើកបរយានយន្តទាំងអស់មិនឲ្យពាក់ស្បែកជើងផ្ទាត់​ ឬស្បែកជើងជំពាមនោះទេក្នុងពេលបើកបររថយន្ត។ ហើយខាងក្រោយនេះជាហេតុផល ដែលអ្នកមិនគួរពាក់ស្បែកជើងផ្ទាត់ ឬជំពាមពេលបើកបររថយន្ត៖

    ១.ចំណាយពេលយូរក្នុងការជាន់ហ្វ្រាំង។ ការសិក្សាបានរកឃើញថា អ្នកពាក់ស្បែកជើងផ្ទាត់អាចប្រើពេល ០,០៤ វិនាទី ដើម្បីជាន់ហ្វ្រាំង ខណៈដែលអ្នកពាក់ស្បែកជើងប្រភេទផ្សេងទៀតប្រើពេលត្រឹមតែ ០,០២ វិនាទី។

    ២.ដោយសារការពាក់ស្បែកជើងផ្ទាត់ ឬជំពាមមានភាពរអិល វាក៏អាចធ្វើឲ្យកម្លាំងនៃការជាន់ហ្វ្រាំងខ្សោយផងដែរ។

    ៣.យោងតាមហេតុផលនៃភាពយឺតយ៉ាវទាំងពីខាងលើ វានឹងធ្វើឲ្យលោកអ្នកចំណាយពេលច្រើនជាធម្មតាក្នុងការបើកបរ ហើយក៏ត្រូវចំណាយលើសាំងច្រើនជាងធម្មតាដែរ។

    ៤.ការសិក្សាបានរកឃើញថា ម្នាក់ក្នុងចំណោមអ្នកបើកបរប្រាំបួននាក់ ធ្លាប់ជួបបញ្ហារអិលជើងពេលជាន់ហ្រ្វាំង ដែលហេតុផល នេះអាចធ្វើឲ្យលោកអ្នកប្រឈមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។

    សូមបញ្ជាក់ថាក្នុងប្រទេសម៉ាឡេស៊ីមានអ្នកបើកបរប្រមាណជា ៤១ % ដែលតែងតែពាក់ស្បែកជើងផ្ទាត់ ឬជំពាម ហើយពួកគេក៏ធ្លាប់ជួបប្រទះនឹងបញ្ហាដូចដែលបានរៀបរាប់ខាងលើនេះដែរ៕

    ភក្តី

    ប្រភព៖ thecoverage

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay