កូរ៉េខាងត្បូងដឹកដៃអាឡឺម៉ង់ត្រលប់ទៅផ្ទះវិញ ខណៈដែល មុិកស៊ីកូ និង ស៊ុយអែត កំពុងត្រៀមតុជប់លៀង
- June 27, 2018
ការប្រកួតក្នុងពូល F បានបញ្ចប់ហើយនៅមុននេះបន្តិច ដោយការប្រកួតបានបញ្ចប់ទៅដោយ ស៊ុយអែត ឈ្នះ មុិកស៊ីកូ ក្នុងលទ្ធផល ៣ ទល់នឹង ០ ហើយ កូរ៉េខាងត្បូង ឈ្នះ ក្រុមការពារតំណែងជើងឯក អាល្លឺម៉ង់ ២ ទល់ នឹង ០។

ការប្រកួត ទាំង២ ពិតជាតានតឹងមែនទែន ព្រោះក្រុមជម្រើសជាតិនីមួយៗ សុទ្ធតែត្រូវការឈ្នះដើម្បីឡើងទៅវគ្គបន្ត ដោយយើងឃើញ អាល្លឺម៉ង់ ព្យាយាម សុតទៅលើក្រុម ជម្រើសជាតិ កូរ៉េខាងត្បូង រហូតដល់ទៅ ២៨ ជើង ប៉ុន្តែមិន បានសម្រេច ហើយបែរជាធ្វើអោយរបូតគ្រាប់បាល់ដល់ទៅ២ គ្រាប់នៅក្នងម៉ោងបន្ថែមបង្គ្រប់ទៅវិញ។

ការធ្លាក់របស់ក្រុមជម្រើសជាតិអាឡឺម៉ង់ត្រឹមវគ្គចែកពូលនេះគឺជាប្រវតិ្តសាស្រ្ដដ៏អាក្រក់របស់ប្រទេសអាឡឺម៉ង់ដែលទទួលរងបរាជ័យនេះ។ ក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ ក្រុមជម្រើសជាតិអាឡឺម៉ង់មិនដែលធ្លាក់នៅក្នុងវគ្គចែកពូលទេ ពោលគឺក្រុមជម្រើសជាតិអាឡឺម៉ង់តែងតែឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជានិច្ច។
ឯចំណែកប្រកួតរវាង ស៊ុយអែត និង មុិកស៊ីកូ វិញ គឺមុិកស៊ីកូ មានឱកាសច្រើនប៉ុន្តែគ្មានសំណាង មិនអាចរកគ្រាប់បាល់បាន ហើយថែមទាំងរបូត ៣ គ្រាប់ថែមទៀតផង។ ប៉ុន្តែក៏ជាសំណាងរបស់ មុិកស៊ីកូផងដែរ ដែលអាល្លឺម៉ង់មិនអាចបំប៉ោងសំណាញ់ទីរបស់ កូរ៉េខាងត្បូងបាន។
បញ្ចប់ការប្រកួតពូល F ក្រុមជម្រើសជាតិ មុិកស៊ីកូ និង ស៊ុយអែត បន្ដដំណើរទៅវគ្គ 16 ក្រុមចុងក្រោយ ខណៈដែលក្រុមជម្រើសជាតិ អាឡឺម៉ង់ និង កូរ៉េខាងត្បូង រៀបចំខោអាវត្រលប់ទៅផ្ទះវិញ៕








បុត្រ
- Share This Post:






