ដំណែងគ្រូបង្វឹករបស់លោក Joachim Low នឹងបញ្ចប់នៅពេលនេះ? ក្រោយពេលលោកដឹកនាំអាឡឺម៉ង់ធ្លាក់នៅវគ្គចែកពូល
- June 28, 2018
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាឡឺម៉ង់លោក Joachim Low បានទទួលស្គាល់ក្រុមរបស់លោកមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់ ក្រោយពេលក្រុមជម្រើសជាតិអាឡឺម៉ង់ទទួលរងបរាជ័យនៅក្នុងវគ្គចែកពូល។
នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018 នេះក្រុមជម្រើសជាតិអាឡឺម៉ង់ទទួលបានតែ 3 ពិន្ទុតែប៉ុណ្ណោះនៅក្នុងពូល F ដែលជាហេតុធ្វើឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់ធ្លាក់នៅក្នុងវគ្គចែកពូលជាមួយនឹងក្រុមជម្រើសជាតិកូរ៉េខាងត្បូង។

ចាប់តាំងពីឆ្នាំ 1938 មកក្រុមជម្រើសជាតិអាឡឺម៉ង់មិនដែលធ្លាក់នៅក្នុងជុំដំបូងក្នុងព្រឹតិ្តការណ៍បាល់ទាត់ធំៗឡើយ ហើយការធ្លាក់នៅក្នុងឆ្នាំនេះគឺជាប្រវតិ្តសាស្រ្ដដ៏អាក្រក់មួយសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ ជាពិសេសអាចជាឆ្នាំចុងក្រោយសម្រាប់លោក Joachim Low ក្នុងការបន្ដដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់អស់រយៈពេល 12 ឆ្នាំ។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មានលោក Joachim Low បានលើកឡើងថា៖ ខ្ញុំនឹងដើរចេញ? វាពិតជាឆាប់ពេកនៅក្នុងការឆ្លើយសំណួរនេះ ប៉ុន្ដែការខកចិត្តរបស់ខ្ញុំនៅតែមាន។ ខ្ញុំមិនអាចស្រមៃអំពីទដិ្ឋភាពនេះទេ ខ្ញុំត្រូវការពេលខ្លះដើម្បីគិត ហើយខ្ញុំនឹងយកវាមកនិយាយនៅថ្ងៃស្អែក។ នៅពេលនេះវាពិបាកនិយាយខ្លាំងណាស់ ការខកចិត្តរបស់ពួកយើងវាពិតជាធំធេងណាស់។ ពួកយើងមិនសាកសមឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំនេះទេ ហើយក៏មិនសាកសមឡើងទៅវគ្គ 16 ក្រុមចុងក្រោយដែរ។

បុត្រ
ប្រភព៖ Goal
- Share This Post:






