កីឡា

ខ្សែបម្រើប្រយុទ្ធ Heung-Min Son ត្រូវក្លឹបធំៗពីរចាប់អារម្មណ៍ក្រោយពេលកីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះបង្ហាញទំរង់លេងល្អទាំងនៅ Premier League និង World Cup

BY
Khmernote Media
June 28, 2018

ក្លឹបបិសាចក្រហម Manchester United និងក្លឹបកាំភ្លើងធំ Arsenal កំពុងមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Heung-Min Son របស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងនិងជាខ្សែប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ខណៈដែលតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះត្រូវគេរំពឹងទុកថាអាចនឹងមានតម្លៃដល់ទៅ 70 លានអឺរ៉ូ នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Sport 1។

ខ្សែបម្រើប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះកាលពីរដូវកាលមុននៅក្នុងលីគកំពូល Premier League ទទួលបានការកោតសរសើរនិងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗ។ ហើយនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ ទោះបីជា Son មិនអាចជួយឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូងឆ្លងផុតវគ្គចែកពូលក៏ដោយ ប៉ុន្ដែខ្សែបម្រើប្រយុទ្ធរូបនេះបានបង្ហាញទំរង់លេងល្អមែនទែននៅក្នុងព្រឹតិ្តការណ៍នេះ ដោយ 3 ប្រកួតនៅក្នុងវគ្គចែកពូល Heung-Min Son សុតបញ្ចូលទីបាន 2 គ្រាប់ឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង ហើយខ្សែបម្រើប្រយុទ្ធ Heung-Min Son ក៏ចូលរួមចំណែកក្នុងការជួយឲ្យកូរ៉េខាងត្បូងយកឈ្នះអាឡឺម៉ង់ដោយលទ្ធផល 2-0 ដែរកាលពីម្សិលមិញ។

បច្ចុប្បន្ននេះក្លឹបបិសាចក្រហម Manchester United បានចាត់ទុក Son គឺជាបេក្ខភាពដ៏សំខាន់មួយក្នុងប្រជែងដេញថ្លៃនៅក្នុងពេលខាងមុខនេះ ខណៈដែលក្លឹបកាំភ្លើងធំ Arsenal ក៏ចង់បានខ្សែបម្រើប្រយុទ្ធរូបនេះដូចគ្នា ប៉ុន្ដែក្លឹបមាន់ខ្នាយមាស Tottenham Hotspur ទំនងជាមិនចង់លក់ Son ឲ្យ Arsenal ដែលជាគូរប្រជែងរបស់ពួកគេទេ។

បុត្រ

ប្រភព៖ Goal

Share This Post: