ផ្សារទំនើបព្រីនស៍ បើកសម្ពោធជាផ្លូវការ ដោយមានបញ្ចុះតម្លៃពិសេសលើគ្រប់មុខទំនិញ
ព្រីនស៍ សូភើម៉ាឃីត (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Real Estate Group បានបើកសម្ពោធហាងលក់ទំនិញជាផ្លូវការ នៅថ្ងៃទី ២៨ ខែ មិថុនា នេះ ដោយភ្ជាប់មកជាមួយនូវការបញ្ចុះតម្លៃពិសេសលើមុខទំនិញរាប់ពាន់មុខទំនិញ។
ក្នុងឱកាសសម្ពោធជាផ្លូវនោះ នាយកប្រតិបត្តិ Prince SuperMarket លោក ឈិន ចិពីង បានថ្លែងថា ផ្សារទំនើប Prince អាចកំណត់បានថាជា ជាផ្សារទំនើបប្រកបដោយភាពច្នៃប្រឌិត និងឈានមុខគេ ហើយក៏មានទស្សនវិស័យយល់ពីអ្នក និងប្រមូលផ្តុំផលិតផលប្រកបដោយគុណភាព គុណតម្លៃ និងភាពទាន់សម័យ ដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃ ។
លោកបានគូសបញ្ជាក់ថា ផ្សារទំនើបរបស់ខ្លួនមានគោលការណ៍រួម ៤យ៉ាងគឺ សេវាកម្ម, ផលិតផល, តម្លៃ, ភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដែលអាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេសការបញ្ចុះតម្លៃពិសេសតែម្តង។
អតិថជិនដែលដើរទិញទំនិញក្នុងផ្សារព្រីនស៍ បានថ្លែងថា នៅពេលដែលឈានជើងចូលក្នុងហាង គឺមានអារម្មណ៍ស្រស់ថ្លា ជាមួយនឹងទំនិញជាច្រើនមុខ ជាពិសេសរាល់ផលិតស្ទើរតែទាំងអស់ទាបជាង នៅលើទីផ្សារទៀតផង។
ជាមួយគ្នានេះដែរលោក គី ធីសាក់ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CP Five Star បានថ្លែងថា៖ ផ្សារទំនើបព្រីនស៍ គឺស្ថិតនៅតាមបណ្តោយផ្លូវនរោត្តម ជិតស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅជាន់ទី ៣ នៃអាគារខុនដូរ Prince Plaza ដែលមានកម្ពស់ ៣៧ ជាន់។ ផ្សារទីមួយរបស់ព្រីនស៍ រំពឹងយ៉ាងមុតមាំថានឹងផ្តល់ឱ្យអតិថិជននូវបទពិសោធនៃការដើរទិញទំនិញដោយមានគុណភាព សន្សំប្រាក់ និងការរស់នៅល្អរបស់អតិថជន៕





