កីឡា

Carvajal សុំកក់ទូរសំលៀកបំពាក់មួយទុកឲ្យហើយ ប្រសិនបើលោក Perez ចង់ចុះហត្ថលេខាទិញ Neymar

BY
Khmernote Media
June 29, 2018

ខ្សែការពារ Dani Carvajal របស់ក្លឹបអធិរាជសរ Real Madrid ត្រៀមខ្លួនរួចជាស្រេចក្នុងការចាំទទួលខ្សែប្រយុទ្ធ Neymar ប្រសិនបើខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីលរូបនេះ ព្រមចាកចេញពី PSG មកកាន់ក្លឹបអធិរាជសរ Real Madrid មែននោះក្រោយពេលបញ្ចប់ World Cup។

ខ្សែប្រយុទ្ធ Neymar មានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid យ៉ាងស្អិតរមួតក្នុងកំឡុងពេលខ្សែប្រយុទ្ធ Neymar កំពុងសម្រាកព្យាបាលរបួសកជើង។ Neymar ចង់នឹងចូលរួមលេងឲ្យក្លឹបអធិរាជសរ Real Madrid បន្ទាប់ពីចំណាយពេលអស់មួយរដូវកាលជាមួយនឹងក្លឹប PSG។

ខ្សែការពារ Dani Carvajal បាននិយាយថា៖ លោកនឹងចាំទទួលស្វារគមន៍ Neymar មកកាន់ទឹកដី Santiago Bernabeu ប្រសិនបើលោក Florentino Perez ដែលជាប្រធានក្លឹបអធិរាជសរ Real Madrid ចង់ចុះហត្ថលេខាទិញកំពូលខ្សែប្រយុទ្ធរូបនេះ។

Carvajal បាននិយាយប្រាប់អ្នកសារពត៌មាន៖ Madrid តែងតែចង់បានកីឡាករល្អបំផុតលើលោកមកលេងឲ្យក្លឹប ប្រសិនបើលោកប្រធាន Perez ចង់ទិញ Neymar មែននោះ ខ្ញុំនឹងកក់ទូរសំលៀកបំពាក់មួយទុកឲ្យ Neymar។ ខ្ញុំគិតថា Neymar ជាកីឡាករដ៏អស្ចារ្យម្នាក់ដែលមានជំនាញល្អ ហើយជាកីឡាករដែលសំបូរទៅដោយទេពកោសល្យ។ 

បុត្រ

ប្រភព៖ Goal

Share This Post: