កីឡា

ជួបគ្នា 4 ដងបារាំងមិនដែលយកឈ្នះអាហ្សង់ទីនម្ដងឡើយ ចាំមើលក្នុងរាត្រីនេះបារាំងអាចកែប្រែប្រវតិ្តសាស្រ្ដរបស់ខ្លួនបានអត់? ខណៈដែលក្រុមទាំងពីរគឺជាគូរបើកឆាកវគ្គ 16 ក្រុមចុងក្រោយពានរង្វាន់ World Cup

BY
Khmernote Media
June 30, 2018

ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីវគ្គ 16 ក្រុមចុងក្រោយនឹងចាប់ផ្ដើមនៅក្នុងរាត្រីនេះ ខណៈដែល អាហ្សង់ទីន ប៉ះជាមួយនឹង បារាំង គឺជាគូរបើកឆាកនៅក្នុងវគ្គ 16 ក្រុមចុងក្រោយនេះ។

ជំនួបរវាង អាហ្សង់ទីន និង បារាំង អាចនិយាយថាគឺជាការប្រកួតដ៏ជក់ចិត្តនៅក្នុងវគ្គ 16 ក្រុមចុងក្រោយនេះ។ ក្រុមទាំងពីរធ្លាប់មានប្រវតិ្តជួបគ្នា 4 ដងប៉ុន្ដែនៅក្នុងជំនួបទាំង 4 ដងនោះក្រុមជម្រើសជាតិបារាំងមិនដែលយកឈ្នះក្រុមជម្រើសជាតិអាហ្សង់ទីនម្ដងណាឡើយ ពោលនៅក្នុងជំនួបទាំង 4 ដងនោះគឺអាហ្សង់ទីនយកឈ្នះបារាំងទាំង 4 ដង។ ប្រវតិ្តជួបគ្នារវាងក្រុមទាំងពីរមានដូចជា៖
1. ថ្ងៃទី 12/02/2009 អាហ្សង់ទីន 2-0 បារាំង
2. ថ្ងៃទី 08/02/2007 អាហ្សង់ទីន 1-0 បារាំង
3. ថ្ងៃទី 06/06/1978 អាហ្សង់ទីន 2-1 បារាំង
4. ថ្ងៃទី 16/07/1930 អាហ្សង់ទីន 1-0 បារាំង។

រង់ចាំមើលថានៅក្នុងរាត្រីនេះ តើបារាំងអាចកែប្រែប្រវតិ្តសាស្រ្ដរបស់ខ្លួនបានដែរឫទេ ខណៈដែលជំនួបជួបគ្នា 4 ដងបារាំងមិនដែលយកឈ្នះអាហ្សង់ទីនទល់តែសោះ។ ការប្រកួតរវាងក្រុមទាំងពីរនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង 9:00 យប់នេះ។

គួរបញ្ជាក់ឡើងវិញដែរថា នៅក្នុងវគ្គ 16 ក្រុមចុងក្រោយនេះគឺធ្វើការប្រកួតតែ 1 ជើងតែប៉ុណ្ណោះ អ្នកឈ្នះបន្ដដំណើរទៅវគ្គ 8 ក្រុមចុងក្រោយ ចំណែកឯអ្នកចាញ់ត្រូវត្រលប់ទៅផ្ទះវិញ។

បុត្រ

Share This Post: