ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនគួរអោយជឿ ! គ្រាន់តែមានរូបរាងស្រដៀងអតីតប្រធានាធិបតីអាមេរិកលោកBarack Obama បុរសម្នាក់នេះអាចរកប្រាក់ចំនូលបានច្រើនដល់ម្លឹង

    BY Khmernote Media February 21, 2018
    មិនគួរអោយជឿ ! គ្រាន់តែមានរូបរាងស្រដៀងអតីតប្រធានាធិបតីអាមេរិកលោកBarack Obama បុរសម្នាក់នេះអាចរកប្រាក់ចំនូលបានច្រើនដល់ម្លឹង

    ប្រទេសចិន ៖ វាមិនមែនជារឿងចម្លែកនោះទេប្រសិនមនុស្សជាច្រើនចាប់អារម្មណ៍ទៅលើអ្នកដោយសារតែអ្នកមានរូបរាងស្រដៀងទៅនឹងជនល្បីណាម្នាក់នោះ ហើយមានអ្នកខ្លះប្រើប្រាស់ភាពទាក់ទាញនេះទៅរកចំណូលបានទៀតផង។ ប្រភពព័ត៌មានចិនបានបានចុះផ្សាយពីរឿងរ៉ាវបុរសម្នាក់អាចទាញយកប្រាក់ចំណូលបានជាង ៤៧០០ដុល្លារក្នុងមួយកម្មវិធី ដោយសារតែគាត់មានរូបរាងមុខមាត់ស្រដៀងនឹងអតីតប្រធានាធិបតីអាមេរិកលោក Barack Obama។

    តាមប្រភពបានអោយដឹងថាបុរសដែលមានមុខមាត់ស្រដៀងទៅនឹងលោក Barack Obama នេះមានឈ្មោះ Xiao Jiguo មានវ័យ៣២ឆ្នាំ រស់នៅក្នុងខេត្ត Sichuan ប្រទេសចិន។ គេបានលេចមុខជាសាធារណៈនៅក្រោយពេលដែលលោក Barack Obama បានជាប់ឆ្នោតក្រោយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។ គេក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ដោយសារតែរូបរាងដែលស្រដៀងស្ទើរតែជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក។ គេតែងត្រូវបានអញ្ជើញទៅក្នុងកម្មវិធីផ្សេងជាច្រើន ហើយក្នុងមួយកម្មវិធីគាត់អាចរកចំនូលមកដល់ទៅជាង៤៧០០ដុល្លារឯណោះ៕


    ប្រភព ៖ CHINA PLUS

    Share This Post:
    MPO4D jitutoto mpo4d Mpoplay