វីរបុរសរបស់អេស៉្បាញ Iniesta ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ
- July 2, 2018
ខ្សែបម្រើចាស់វស្សា Andres Iniesta ដែលបានស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះឲអេស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ 2010 បានប្រកាសថាគាត់នឹងចូលនិវត្តន៍ពីកីឡាបាល់ទាត់អន្តរជាតិក្រោយពីចាញ់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះសរុស្ស៊ីកាលពីយប់មិញ។

កីឡាករវ័យ 34 ឆ្នាំរូបនេះបានផ្តូរចូលលេងជំនួសកីឡាករ David Silva នៅនាទីទី ៦៧ហើយបានបញ្ចប់ក្នុង១ទល់នឹងនិងត្រូវបន្ថែម ៣០នាទីដើម្បីកាត់សេចក្តី។ បន្ទាប់ពីបន្ថែម ៣០នាទីក្រុមទាំងនៅតែមិនអាចរកគ្រាប់បាល់បានហើយក៏ឈានដល់ការកាត់សេចក្តីដោយបាល់ពិន័យ ១១ម៉ែត្រដោយក្រុមម្ចាស់ផ្ទះរុស្ស៊ីបានទម្លាក់ក្រុមអេស៉្បាញក្នុងលទ្ធផល ៤-៣។

ការទាត់បាល់លើកចុងក្រោយរបស់ Iniesta សម្រាប់ប្រទេសរបស់គាត់គឺជាគ្រាប់បាល់នៃការស៊ុតបាល់ប៉េណាល់ទីកាលពីយប់មិញក្នុងការប្រកួតលើកទី 131 របស់គាត់និងជាលើកចុងក្រោយ។ Iniesta បាននិយាយថា “វាពិតណាស់ដែលការប្រកួតនេះជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយនឹងក្រុមជម្រើសជាតិ” ។ កីឡាកររូបនេះបានបន្ថែមទៀតថា “ពេលខ្លះការបញ្ចាប់មិនដូចអ្វីដែលយើងរំពឹងទុកនោះទេ ហើយជាគឺជាថ្ងៃដ៏សោកសៅបំផុតក្នុងអាជីបបាល់ទាត់របស់ខ្ញុំ”។
អត្ថបទ៖ ប៊ុនហួរ
- Share This Post:






