កីឡា

ក្រុមដែលធ្លាប់តែស្គាល់រសជាតិគ្រងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឥលូវនេះបានត្រឹមតែអង្គុយមើលការប្រកួតតាមទូរទស្សន៍៍

BY
Khmernote Media
July 2, 2018

ប្រទេសខ្លាំងចំនួន 3 ដែលធ្លាប់តែស្គាល់រសជាតិគ្រងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បែរជាចាកចេញពីការព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកនេះទាំងក្ដីអស់សង្ឃឹម។

អតីតម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup អាឡឺម៉ង់ អាហ្សង់ទីន និងអេស្ប៉ាញ បានត្រឹមចាកចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីទាំងទឹកភ្នែក បន្ទាប់ពីក្រុមខ្លាំងទាំង 3 នេះបានធ្លាក់ចេញពីព្រឹតិ្តការណ៍ពិភពលោកនេះ។

មូលហេតុនៃការធ្លាក់របស់ក្រុមខ្លាំងទាំង 3 នេះមកពី៖
1. ក្រុមជម្រើសជាតិអាឡឺម៉ង់ដែលជាម្ចាស់ជើងឯក 4 សម័យកាលត្រូវធ្លាក់នៅក្នុងវគ្គចែកពូលបន្ទាប់ពីអតីតក្រុមការពារដំណែងជើងមួយនេះរកបានតែ 3 ពិន្ទុតែប៉ុណ្ណោះនៅក្នុងពូល F ឈរក្នុងចំណាត់ថ្នាក់លេខ 4។


2. ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2 សម័យគឺក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវបានក្រុមជម្រើសជាតិបារាំងទម្លាក់នៅក្នុងវគ្គ 16 ក្រុមចុងក្រោយបន្ទាប់ពីបារាំងយកឈ្នះដោយលទ្ធផល 4-3។


3. ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 1 សម័យកាលគឺក្រុមជម្រើសជាតិអេស្ប៉ាញត្រូវបានម្ចាស់ផ្ទះរុស្សីទម្លាក់ចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup កាលពីម្សិលមិញ បន្ទាប់ពីអេស្ប៉ាញចាញ់រុស្សីនៅក្នុងវគ្គបាល់កាត់សេចក្ដី Penalty 11 ម៉ែត្រ។

បុត្រ

Share This Post: