ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកទស្សនាវីដេអូស្តែងៗ កំពុងឈប់ឡានចរចារគ្នា ស្រាប់តែខ្មាន់កាំភ្លើងបាញ់ ៩គ្រាប់ បណ្តាលឲ្យមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល ជាម្ចាស់ឡាន Ford Raptor ស្លាប់

    BY Khmernote Media December 30, 2020
    មកទស្សនាវីដេអូស្តែងៗ កំពុងឈប់ឡានចរចារគ្នា ស្រាប់តែខ្មាន់កាំភ្លើងបាញ់ ៩គ្រាប់ បណ្តាលឲ្យមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល ជាម្ចាស់ឡាន Ford Raptor ស្លាប់

    ភ្នំពេញ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីគូភាគីម្ខាងទៀតបាញ់៩គ្រាប់ត្រូវក្បាលត្រូវខ្លួន​ ដោយទំនាស់គ្រោះថ្នាក់ចរាចរណ៍​ នៅវេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។ ហេតុការណ៍បាញ់ប្រហារនេះបានកេីតឡេីងនៅតាមបណ្តោយមហាវិថីសហពន្ធរុស្សុី​ ត្រង់មុខប្រលានយន្តហោះអន្តរជាតិ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ។

    ជនរងគ្រោះដែលស្លាប់ មានឈ្មោះ រ៉េត សុីណែត (ហៅញ៉ក់) ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ ជិះរថយន្តម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-3738 ចំណែកខ្មាន់កាំភ្លើងជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប2A-4546 ។

    គួរបញ្ជាក់ថាតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា​ ជនរងគ្រោះ រ៉េត សុីណែត ជានាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ បានបេីករថយន្តម៉ាក FORD Raptor ពណ៍​ ស ពាក់ស្លាកលេខភ្នំពេញ 2BD 3738 បេីកបរតាមមហាវិថីហសព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិច​ ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឡិចស៊ី​ RX 300 មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ សៀមរាប2A-4546 បានបេីកមកបុកគូទបណ្តាលឲ្យរងការខូចខាតបន្តិច បន្ទាប់មកភាគីទាំងសងខាងបានឈប់ដេីម្បីចរចារគ្នាដោយភាគីខាងត្រូវរងគ្រោះបានសម្រួលដោយគ្រាប់តែឲ្យភាគីបង្កយករថយន្តទៅជួសជុលដេីម្បីបញ្ចប់រឿង។

    ស្រាប់តែម្ចាស់រថយន្តបង្កឡេីងទៅលេីរថយន្តចំណែកបក្សពួក២នាក់ទៀតបានដកកាំភ្លេីងបាញ់ប្រហារទៅលេីជនរងគ្រោះចំនួន៩គ្រាប់បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់​ ទី១​ ចំក្បាល​ ២គ្រាប់ទៀតចំដេីមទ្រូងនិងពោះ​ បន្ទាប់ពីបាញ់ប្រហាររួចក្រុមជនបង្កបានបេីករថយន្តគេចខ្លួនបាត់ទៅ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់។ ខាងក្រោមនេះជាវីដេអូស្តែងៗ ពេលកំពុងឈប់ឡានចរចារគ្នា ស្រាប់តែខ្មាន់កាំភ្លើងបាញ់ ៩គ្រាប់ បណ្តាលឲ្យមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល ជាម្ចាស់ឡាន Ford Raptor ស្លាប់ សូមទស្សនាខាងក្រោម៖

     

    Share This Post: