ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សំណាងណាស់ អ្នកជិះក្នុងឡានចេះរត់ចេញទាន់ កុំអីមិនដឹងម៉េចម៉ាទេ

    BY Khmernote Media December 30, 2020
    សំណាងណាស់ អ្នកជិះក្នុងឡានចេះរត់ចេញទាន់ កុំអីមិនដឹងម៉េចម៉ាទេ

    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១២៣ ១២៤ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គិភ័យបណ្ដាលឲ្យឆេះរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពាក់ស្លាកលេខ 2AA 0144 បើកបរដោយឈ្មោះ ង៉ែត ទិត្យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិអង្គខ្ជាយខាងជើង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ។ បើកបរក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញ-ពោធិ៍សាត់) លុះមកដល់ចំណុចខាងលើនេះក៏ឆេះតែម្ដងតែម្តង ដោយមូលហេតុ ឆ្លងចរន្តភ្លើងក្នុងរថយន្ត ។

    បង្កការខូចខាត ឆេះរថយន្តមួយគ្រឿងអស់ទាំងស្រុង ដោយក្នុងរថយន្តមានដូចជា:
    -ថ្នាំលាបU 90
    -ប្រាយបាញ់ និងទឹកក្រូចមួយចំនួន
    សរុបទឹកប្រាក់ខូចខាតប្រហែល ០២ម៉ឺន ដុល្លារ ។

    ក្នុងពេលកើតហេតុ រថយន្តអគ្គិភ័យរបស់អធិការដ្ឋានគរបាលស្រុកបរិបូណ៌បានចេញទៅអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន០២ថយន្ត ទើបអគ្គិភ័យរលត់ទាំងស្រុង ៕

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post: