កម្មវិធីសិក្ខាសាលាស្តីអំពី«សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារ» ត្រៀមធ្វើនៅខេត្តបាត់ដំបង នាពាក់កណ្ដាលខែនេះ
បន្ទាប់ពីទទួលបានភាពជោគជ័យដ៏សម្បើម លើការរៀបចំកម្មវិធីសិក្ខាសាលាស្តីអំពី «សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារ» នៅរាជធានីភ្នំពេញ កាលពីចុងខែមិថុនា សមាគមឆ្មបកម្ពុជា ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Sanofi ត្រៀមបន្តរៀបចំកម្មវិធីដ៏មានតម្លៃនេះ ជូនប្រជាពលរដ្ឋជាពិសេស បងប្អូនស្ត្រី នៅខេត្តបាត់ដំបងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ ក្នុងសណ្ឋាគារ ខេមរា បាត់ដំបង ១ ។

ការចូលរួមកម្មវិធីសិក្ខាសាលាដ៏សំខាន់នេះ នឹងផ្ដល់ឲ្យអ្នកនូវចំណេះដឹង ការពិនិត្យសុខភាព និងប្រឹក្សាយោបល់ពី អាហារូបត្ថម្ភអំឡុងពេលពពោះ និងអាហារូបត្ថម្ភសម្រាប់កុមារ រួមទាំងចែករំលែកចំណេះដឹង អំពីសារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះ និងការលូតលាស់របស់កុមារ។ តាមការបញ្ជាក់ពីគ្រូពេទ្យជំនាញ ការផ្ដល់នូវអាហារូបត្ថម្ភបានត្រឹមត្រូវ គឺជាគន្លឹះសំខាន់មួយ ដើម្បីធានាថាកូនរបស់អ្នកលូតកម្ពស់បានល្អ និងឆ្អឹងរឹងមាំ។ កាល់ស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់មួយដែលពួកគេ ត្រូវការជាចាំបាច់ ដើម្បីជួយទ្រទ្រង់ឆ្អឹង និងធ្មេញឲ្យរឹងមាំ។ ក្នុងនោះសម្រាប់ស្ត្រីដែលចង់បានកូន ការស្វែងយល់ពីអាហារូបត្ថម្ភ និងជាតិកាល់ស្យូម ក៏មានប្រយោជន៍ខ្លាំងណាស់ដែរ។
សម្រាប់សិក្ខាសាលានោះនឹងមានធ្វើបង្ហាញពីអត្ថប្រយោជន៍នៃទទួលទានអាហារសម្បូរជាតិកាល់ស្យូម ជាតិដែក និងវីតាមីន C ហើយនឹងហានិភ័យសម្រាប់ស្ត្រី ក៏ដូចជាកុមារដែលមិនបានញ៉ាំជាតិកាល់ស្យូមគ្រប់គ្រាន់។ កម្មវិធីនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ ក្នុងសណ្ឋាគារ ខេមរា បាត់ដំបង ១ដោយមានបែងចែកជា ២ វេន ពេលព្រឹកចាប់ពីម៉ោង ៨-១១ ព្រឹក និងពេលរសៀលចាប់ពីម៉ោង ១-៤ រសៀល។ សម្រាប់បងប្អូនស្ដ្រីដែលមានបំណងចូលរួមសិក្ខាសាលា អាចធ្វើការចុះឈ្មោះដោយឥតគិតថ្លៃ គ្រាន់តែចុចលើរូបខាងក្រោម។
ព័ត៌មានបន្ថែមសូមទាក់ទង៖ ០៩៦ ៩៤៤ ៣៣១១/០៩៦ ៧៧៧ ៥៦៤៥/ ០៩៨ ៩៨០ ៤៤៤៕
