ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពូកែបង្ហោះម៉ូតូតាមផ្លូវពេក សមត្ថកិច្ចចាប់មកអប់រំ ឲ្យលោតជើងមួយជុំវិញម៉ូតូស្រែក និងឲ្យក្រាបសំពះសុំទោសឪពុកម្តាយ (មានវីដេអូ)

    BY Khmernote Media December 30, 2020
    ពូកែបង្ហោះម៉ូតូតាមផ្លូវពេក សមត្ថកិច្ចចាប់មកអប់រំ ឲ្យលោតជើងមួយជុំវិញម៉ូតូស្រែក និងឲ្យក្រាបសំពះសុំទោសឪពុកម្តាយ (មានវីដេអូ)

    ខេត្តបន្ទាយមានជ័យ៖ នាពេលថ្មីៗកន្លងទៅ យើងសង្កេតឃើញថា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយ និងចែករំលែកជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងក្រុមយុវជនក្មេងទំនើងប្រុស-ស្រី ដែលបង្កហានិភ័យសង្គម ដោយនាំគ្នាបង្កើតជាក្រុមជិះម៉ូតូបង្ហោះលើផ្លូវសាធារណៈ បង្កការរំខាន និងគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។ ក្រោយទទួលបានព័ត៌មាននេះ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ្ឌ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឈានដល់ការឃាត់ខ្លួនយុវជនទំនើងមួយក្រុមមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបង្កការរំខានដល់អ្នកប្រើប្រាស់ផ្លូវសាធារណៈ និងក៏បានកោះអញ្ជើញអាណាព្យាបាល(ឪពុក-ម្តាយ) មកទទួលយកក្រុមក្មេងទាំងនេះទៅអប់រំបន្តនៅសហគមន៍។

    ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងរបស់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាពិសេសកម្លាំងជំនាញនៃអធិការដ្ថាននគរបាលក្រុងសេរីសោភ័ណ្ឌ ត្រូវបានទទួលការសាទរពីប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវសាធារណៈក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ។ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណៈជន និងបណ្ដាញទំនាក់ទំនងសង្គម ដែលតែងតែចូលរួមសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ក្នុងការផ្ដល់ព័ត៌មាន មុខសញ្ញាសង្ស័យ ក្មេងទំនើង ជាមូលដ្ឋានក្នុងការអនុវត្តជំនាញ និងឈានដល់ការបង្ក្រាប ក៏ដូចជាបង្ការទប់ស្កាត់បានទាន់ពេលវេលា ដើម្បីធានាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ៕

    ប្រភព៖​ ការពិត GCNP

    Share This Post: