ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជិះម៉ូតូដឹកស្រាបៀរទុកផឹកឆ្លងឆ្នាំ ត្រូវជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង មកឆក់ទូរស័ព្ទបានសម្រេច តែជនរងគ្រោះទាញកាបូបស្ពាយបាន រកឃើញសម្ភារនិងប័ណ្ឌសម្គាល់ខ្លួនមួយចំនួន

    BY Khmernote Media December 31, 2020
    ជិះម៉ូតូដឹកស្រាបៀរទុកផឹកឆ្លងឆ្នាំ ត្រូវជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង មកឆក់ទូរស័ព្ទបានសម្រេច តែជនរងគ្រោះទាញកាបូបស្ពាយបាន រកឃើញសម្ភារនិងប័ណ្ឌសម្គាល់ខ្លួនមួយចំនួន

    រាជធានីភ្នំពេញ៖ ជនជាតិចិនម្នាក់ជិះម៉ូតូធូដេមួយគ្រឿង ចេញពីធ្វើការ ទិញស្រាបៀរ Heineken មួយកេសទុកឆ្លងឆ្នាំ លុះពេលជិតដល់ផ្ទះក៏បានទូរស័ព្ទទៅប្រាប់ប្រពន្ធចាំបើកទ្វារផ្ទះឲ្យផង ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទ Huawei បានសម្រេច តែត្រូវជនរងគ្រោះប្រតាយប្រតប់ចាប់ទាញបានតែកាបូបស្ពាយពីជនសង្ស័យជាអ្នកឆក់ដែលអង្គុយពីក្រោយប៉ុណ្ណោះ ចំណែកជនសង្ស័យបានបន្ថែមល្បឿនជិះគេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

    ហេតុការណ៍ឆក់ទូរស័ព្ទបានសម្រេចនេះបានកើតឡើង កាលពីវេលាម៉ោង០៤ទាបភ្លឺ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចខាងលិចស្តុប ដេអិន ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមសម្ដីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះបានបកប្រែរៀបរាប់ប្រាប់ខ្មែរណូតយើងថា នៅមុនពេលកើតហេតុ បុរសជនជាតិចិនខាងលើជាប្ដីរបស់គាត់ បានជិះម៉ូតូធូដេមួយគ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1GV-4786 ចេញពីធ្វើការ នៅម្ដុំកោះពេជ្រ និងបានទិញស្រាបៀរ Heineken មួយកេស ទុកផឹកនារាត្រីឆ្លងឆ្នាំ ដោយធ្វើដំណើរមកតាមផ្លូវកម្ពុជាក្រោម ពីកើតមកលុច លុះមកដល់ចំណុចកើតហេតុ ជិតដល់ផ្ទះហើយ ប្ដីរបស់នាងបានទូរស័ព្ទមកប្រាប់អោយចាំបើកទ្វារផ្ទះឲ្យផង ស្រាប់តែទូរស័ព្ទប្រាប់ហើយ ក៏លេខមុខជនសង្ស័យមួយក្រុម ជិះម៉ូតូមិនចាំម៉ាក បានធ្វើសកម្មភាពឆក់ទូរស័ព្ទ Huawei បានសម្រេច តែត្រូវជនជាតិចិនរងគ្រោះប្រតាយប្រតប់ចាប់ទាញបានតែកាបូបស្ពាយពីជនសង្ស័យជាអ្នកឆក់ដែលអង្គុយពីក្រោយប៉ុណ្ណោះ ចំណែកជនសង្ស័យនិងបក្ខពួកបានបន្ថែមល្បឿន ជិះគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែកាបូបស្ពាយ ពណ៌ខ្មៅចំនួន១ ដែលជនរងគ្រោះប្រតាយប្រតប់ចាប់ទាញបានពីជនសង្ស័យ។

    សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូម្នាក់ ដែលចុះមកដល់កន្លែងកើតហេតុ ដែលប្រមូលយកសម្ភារ ដែលជនរងគ្រោះ ប្រតាយប្រតប់ទាញពីជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពខាងលើនោះបាន អះអាងប្រាប់ក្រុមអ្នកសារព័ត៌មានយើងថា មានអត្តសញ្ញាណច្បាស់ប៉ុណ្ណឹងហើយ នឹងស្រាវជ្រាវយកមកសួរនាំឲ្យខានតែបាន។ ខណៈសាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានបញ្ជាក់ថា ជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង។

    នៅក្នុងកាបូបនោះមានសម្ភារមួយចំនួនដូចជា៖ កាបូបលុយប្រុសចំនួន១ មានលុយ៣-៤ពាន់រៀល, អត្តសញ្ញាណប័ណ្ណចំនួន១សន្លឹក៖ មានឈ្មោះ សឿន ពុទ្ធប្រសើរ ភេទប្រុស កើតឆ្នាំ២០០២ (អាយុ១៨ឆ្នាំ) មានស្រុកកំណើត នៅសង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ ភ្នំពេញ អាស័យដ្ឋាន បច្ចុប្បន្ន ផ្ទះលេខ១១២ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ និងប័ណ្ឌសម្គាល់យានយន្ត(កាតគ្រីម៉ូតូ) ចំនួន១សន្លឹក៖ ម៉ាកហុងដាឌ្រីម (Honda Dream) ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GL-0903 កម្មសិទ្ធិករឈ្មោះ សុខ សឿន អាស័យដ្ឋាន ផ្ទះលេខ ១១៣ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ។ ប័ណ្ណសមាជិក ប.ស.ស (បេឡាជាតិសន្តិសុខសង្គម) ចំនួន១សន្លឹក៖ ឈ្មោះ សឿន ពុទ្ធប្រសើរ ភេទប្រុស កើតឆ្នាំ២០០២ (អាយុ១៨ឆ្នាំ) ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ បានប្រមូលយកសម្ភារដែលជនរងគ្រោះ ប្រតាយប្រតប់ទាញពីជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពខាងលើនោះ យកទៅធ្វើរបាយការណ៍ និងនាំជនរងគ្រោះទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរដំណើររឿងហេតុ និងទទួលពាក្យបណ្ដឹង ដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យ និងបក្ខពួក យក ចាត់ការតាមផ្លូវច្បាប់ឲ្យខានតែបាន ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: