ព័ត៌មានជាតិ
ស្រ្តីវ័យចំណាស់អាយុ៥០ឆ្នាំ ខឹងសង្សារក្មេងអាយុជាង២០ឆ្នាំ អត់នាំដើរលេងឆ្លងឆ្នាំ ក៏កើតជាជម្លោះប្រតាយប្រតប់គ្នារហូតដល់សន្លប់ស្ត្រីចំណាស់
BY Khmernote Media
December 31, 2020
រាជធានីភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់អាយុ៥០ ឆ្នាំម្នាក់ បានស្រលាញ់គ្នាជាមួយប្រុសក្មេងអាយុជាង២០ឆ្នាំ ហើយខឹងប្រុសក្មេងអត់នាំដើរលេងឆ្លងឆ្នាំ ហើយថែមទាំងនាំស្រីក្មេងមកផឹកជាមួយទៀត បង្កឲ្យទៅជាជម្លោះក៏ត្រូវប្រុសក្មេងវាយរហូតសន្លប់តែម្តងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ289 នៅចំណុចការាសសាំង តេលា ស្ថិតក្នុង សង្កាត់បឹងកក់1 ខណ្ឌទួលគោក ៕







ដោយ៖ បងម៉េង ខ្មែរណូត