ខ្មែរណូត

ស្វែងរក

  • PR

    ស្របពេលសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រុមហ៊ុន Havas Socialyse ដែលជាអ្នកដើរតួយ៉ាងសំខាន់ ប្រារព្ធខួបមួយឆ្នាំរបស់ខ្លួន

    BY Khmernote Media July 5, 2018
    ស្របពេលសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រុមហ៊ុន Havas Socialyse ដែលជាអ្នកដើរតួយ៉ាងសំខាន់ ប្រារព្ធខួបមួយឆ្នាំរបស់ខ្លួន

    ទីផ្សារឌីជីថលកម្ពុជាកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង ដែលក្លាយជាផ្នែកមួយដ៏មានសក្តានុពលនៃកំណើនសេដ្ឋកិច្ចទាំងមូលរបស់ប្រទេស។ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាង 43% បានធ្វើឲ្យទីផ្សារឌីជីថលសំខាន់ជាងជម្រើសទីផ្សារផ្សេងទៀត។ ក្រុមហ៊ុន Havas Socialyse នៅប្រទេសកម្ពុជា ដើរតួនាទីយ៉ាងចម្បង ក្នុងការផ្លាស់ប្តូរវិស័យឌីជីថលនេះ។ ក្រុមហ៊ុន Havas Socialyse ជាសមាជិកនៃបណ្តាញ Havas នឹងប្រារព្ធខួបមួយឆ្នាំរបស់ខ្លួននៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2018 និងអបអរភាពជាដៃគូដ៏រឹងមាំដែលបានបង្កើតឡើងជាមួយនឹងម៉ាកសញ្ញាឈានមុខគេក្នុងស្រុក និងអន្តរជាតិ។

    ជាមួយការប្តេជ្ញាចិត្តទៅការច្នៃប្រឌិតថ្មី ក្រុមហ៊ុន Havas Socialyse ជំរុញបង្កើតបានសមិទ្ធផលឌីជីថលសំខាន់ៗមួយចំនួននៅកម្ពុជា រួមមានយុទ្ធនាការបច្ចេកវិទ្យាបញ្ចូលរូបនិម្មិតទៅក្នុងពិភពពិត (Augmented Reality) យុទ្ធនាការ In App និងយុទ្ធនាការទីផ្សារឌីជីថលដំបូងគេបង្អស់ដែលបានសាយភាយយ៉ាងខ្លាំងជាមួយចំនួនអ្នកមើល និងចែករំលែករាប់លាននាក់។ លោក Anthony Keck ដែលជាអគ្គនាយកប្រតិបត្តិ គ្រុប (Group Chief Operating Officer) ប្រចាំ Havas Riverorchid គ្រុប មានប្រសាសន៍ឲ្យដឹងថា “នៅពេលយើងចាប់ផ្តើមដំណើរការក្រុមហ៊ុន Havas Socialyse ឆ្នាំមុន យើងចង់បង្កើតអាជីវកម្មឌីជីថលដែលល្អបំផុត ដើម្បីផ្តល់ឲ្យដៃគូ និងណែនាំអតិថិជនរបស់យើងឲ្យស្គាល់ពិភពឌីជីថលថ្មីៗនៅប្រទេសកម្ពុជា ច្រើនជាងការចាប់អារម្មណ៍ទៅលើហ្វេសប៊ុកតែម្យ៉ាង” ។ គាត់បានបន្តឲ្យដឹងទៀតថា “ជាមួយការគាំទ្រ Havas នេះជាដំណើរបន្តឆ្ពោះទៅមុខសម្រាប់ពួកយើង ហើយយើងនឹងបន្តក្លាយជាក្រុមហ៊ុនដែលឈានមុខគេ” ។

    លោកស្រី Ha Le ជានាយកទីផ្សារក្រុមហ៊ុនវីសាប្រចាំប្រទេស កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា “យើងបានសហការជាដៃគូជាមួយក្រុមហ៊ុន Havas Socialyse លើយុទ្ធនាការឌីជីថលដ៏គួរឲ្យចាប់អារម្មណ៍មួយកាលពីដើមឆ្នាំនេះ” លោកស្រី Le បានចែករំលែកថា “យើងមានទំនាក់ទំនងល្អជាមួយក្រុមការងារនៅទីនោះ ហើយពួកគេមានការគាំទ្រខ្លាំង ការយល់ដឹង និងភាពបត់បែនច្រើន ។ ប្រទេសកម្ពុជា ជាទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង តែមានសក្តានុពលដ៏អស្ចារ្យសម្រាប់ភាពរីកចម្រើន” ។

    អំពីក្រុមហ៊ុន Havas Socialyse

    Havas Socialyse គឺជាម៉ាកសញ្ញាចុងក្រោយគេបង្អស់នៃបណ្តាញរបស់ Socialyse ពិភពលោក ដែលមានអ្នកឯកទេសផ្នែកឌីជីថលកំពុងបម្រើការងារនៅក្នុងការិយាល័យចំនួន 39 និងកំពុងប្រតិបត្ដិការនៅ 80 ប្រទេស ។ ជាមួយការផ្តល់ជូនឌីជីថល 360 ដឺក្រេ Havas Socialyse រួមបញ្ចូលគ្នានូវចំណេះដឹង និងទេពកោសល្យក្នុងតំបន់ និងបានបង្កើនលទ្ធភាពរបស់ខ្លួនទៅដល់ក្រុមហ៊ុន Havas និង Vivendi Group ដែលជាដៃគូសហការជាសាកលមាន Affiperf, Gameloft, Ekino និង Universal Music ។ ភាពជោគជ័យរបស់ខ្លួនក្នុងឆ្នាំកន្លងទៅមានការកត់សម្គាល់យ៉ាងខ្លាំងតាមរយៈសមិទ្ធផលដំបូងៗជាច្រើន និងបានទទួលស្គាល់ដោយក្រុមហ៊ុនផ្តល់ពានរង្វាន់អន្តរជាតិផ្សេងៗគ្នាមាន ក្រុមហ៊ុន Havas Socialyse បានបង្កើតយុទ្ធនាការកម្ពុជាលើកដំបូងឈ្នះពានរង្វាន់ Mob-Ex សម្រាប់ឧត្តមភាពទីផ្សារលើទូរស័ព្ទដៃនៅក្នុងប្រទេសសិង្ហបុរី យុទ្ធនាការដំបូងគេបានឈ្នះពានរង្វាន់ Smarties សម្រាប់ទីផ្សារឌីជីថលនៅទីក្រុងកូឡាឡាំពួរ ហើយក៏ជាអ្នកឈ្នះដំបូងគេក្នុងពានរង្វាន់ជាសកល MAA នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay