ផ្អើលពេញផ្សារទំនើបនៅថៃ សុទ្ធតែអ្នកសាក់ពេញខ្លួនឈរតម្រង់ជួរគ្នា មានអ្នកខ្លះស្រាតទៀត
ថៃ៖ កម្មវិធីប្រកួតប្រជែងស្វែងរកអ្នកដែលមានរូបសាក់លើដងខ្លួនស្រស់ស្អាត និងទាក់ទាញជាងគេមួយត្រូវបានរៀបចំឡើង តែអ្នករៀបចំកម្មវិធីនេះបែរជាត្រូវបានអាជ្ញាធរពិន័យជាប្រាក់ ១៦០ ដុល្លារទៅវិញ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងខេត្ត Rayong ប្រទេសថៃ ដែលមានចូលរួមប្រកួត និងមានអ្នកទស្សនាជាច្រើនាក់ផងដែរ។ កម្មវិធីនេះត្រូវបានគេដាក់ឈ្មោះថា The Rayong Tattoo Convention II ហើយវាត្រូវបានគេរៀបចំឡើង ដើម្បីជាការកំសាន្តសប្បាយផង និងដើម្បីទាក់ទាញភ្ញៀវឲ្យមកផ្សារទំនើបផង។
អ្នកចូលរួមប្រកួតទាំងអស់ត្រូវដោះសំលៀកបំពាក់ទាំងអស់ ឬដោះពាក់កណ្តាលទុកពាក់កណ្តាល ដើម្បីបង្អួតរូបសាក់ ដែលមាននៅលើរាងកាយរបស់ពួកគេ។ យ៉ាងណាក្តី ការស្រាតនៅទីសាធារណៈគឺជាសកម្មភាពខុសឆ្គងមួយ បើយោង តាមច្បាប់របស់ប្រទេសថៃ។ ដូចនេះខាងអាជ្ញាធរបានសម្រេចធ្វើអន្តរាគមន៍លើអ្នករៀបចំកម្មវិធីនេះជាច្រើននាក់ ដោយតម្រូវឲ្យពួកគេងបង់ប្រាក់ម្នាក់ៗ ១៦០ ដុល្លារ ចំពោះសកម្មភាពផ្ទុយនឹងច្បាប់នេះ។ សូមអញ្ជើញប្រិយមិត្តទស្សនាទិដ្ឋភាពនៃការកម្មវិធីនេះតាមរយៈរូបភាព និងវិដេអូដូចខាងក្រោមនេះ៖
ដោយ៖ ភក្តី
ប្រភព៖dailymail






