ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ដ្រីយោធាពាក់ផ្កាយមួយម្នាក់ និងត្រូវជាម្ចាស់មន្ទីរសម្រាកព្យាបាល សុខ ម៉េង នៅស្រុកអង្គស្នួល ដកកាំ.ភ្លើងវាយសន្តិសុខ បណ្តាលឲ្យបែកក្បាល

    BY Khmernote Media January 4, 2021
    មន្ដ្រីយោធាពាក់ផ្កាយមួយម្នាក់ និងត្រូវជាម្ចាស់មន្ទីរសម្រាកព្យាបាល សុខ ម៉េង នៅស្រុកអង្គស្នួល ដកកាំ.ភ្លើងវាយសន្តិសុខ បណ្តាលឲ្យបែកក្បាល

    ខេត្តកណ្តាល៖ បុរសម្នាក់ជាសន្តិសុខបានរងរបួសបែក្បាលហូរឈាមស្រោចខ្លួន ក្រោយត្រូវមន្ដ្រីយោធាពាក់ផ្កាយមួយម្នាក់ និងត្រូវជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានដកកាំភ្លើងខ្លីវាយមកលើរូបគាត់ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។

    ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីយកមកសាកសួរ ចំណែកជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំពោះមូលហេតុដែលឈានដល់ការប្រើហិង្សាដកកាំភ្លើងមកវាយនេះ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ សមត្ថកិច្ចកំពុងតែសួរនាំជនបង្ក៕

    Share This Post: