កុំភ្លេចត្រៀមអាវក្រាស់! នៅប៉ុន្មានថ្ងៃទៀត អាកាសធាតុនឹងចុះត្រជាក់ខ្លាំង តំបន់ខ្លះត្រជាក់ដល់១២អង្សាសេ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៦-៨ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម ហើយនៅថ្ងៃទី៩-១២ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសាងខ្លាំង។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យចាប់ពីថ្ងៃទី៩-១២ ខែមករា ធាតុអាកាសនឹងចុះត្រជាក់ខ្លាំង៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២៣អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤អង្សាសេ
– នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៥-១៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៤-២៧អង្សាសេ
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣អង្សាសេ
– នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១២-១៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៣-២៦អង្សាសេ
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សាសេ
– នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៨-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៥-២៨អង្សាសេ ជាមួយខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា។

