តោះមកដឹងពេលវេលាដែល Neymar ចំណាយពេលធ្វើពុតដួលនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup តាំងពីចែកពូលមកដល់វគ្គ 16 ក្រុមចុងក្រោយ
- July 5, 2018
ខ្សែប្រយុទ្ធ Neymar JR ដែលមនុស្សគ្រប់គ្នាស្គាល់ថាជាខ្សែប្រយុទ្ធឆ្នើមដែលមានបច្ចេកទេសនិងទេពកោសល្យខ្ពស់ក្នុងការគ្រប់គ្រងបាល់ ហើយក៏ជាកីឡាករដែលមានទេពកោសល្យខ្ពស់ក្នុងការសម្ដែងធ្វើពុតដួលនោះ បានចំណាយពេលធ្វើពុតដួលសរុបដល់ទៅ 14 នាទីក្នុងការសម្ដែងធ្វើពុតដួលរបស់គេតាំងពីវគ្គចែកពូលដល់វគ្គ 16 ក្រុមចុងក្រោយ។
យោងតាមគេហទំព័រកីឡា Bleacher Report Football បានចេញផ្សាយឲ្យដឹងថា៖ តាមការរាប់ពេលវេលាដែលខ្សែប្រយុទ្ធ Neymar JR ដួលតាំងពីវគ្គចែកពូលមកដល់វគ្គ 16 ក្រុមចុងក្រោយគឺខ្សែប្រយុទ្ធ Neymar បានចំណាយពេលវេលាដួលយូរជាងគេនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះដោយ Neymar ចំណាយពេលវេលាសរុបដល់ទៅ 14 នាទីក្នុងដួលអូសបណ្លាយពេលវេលាក្នុងកំឡុងពេលប្រកួត។


បុត្រ
ប្រភព៖ Bleacher Report Football
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






