កីឡា

ឃើញលោក Roberto Martinez ដឹកនាំប៊ែលហ្ស៊ិកឡើងដល់វគ្គ 1/4 ភ្លាម សហព័ន្ធបាល់ទាត់អេស្ប៉ាញទាក់ទងយកមកដឹកនាំអេស្ប៉ាញភ្លាម

BY
Khmernote Media
July 5, 2018

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកលោក Roberto Martinez កំពុងត្រូវបានសហព័ន្ធបាល់ទាត់របស់អេស្ប៉ាញចាប់អារម្មណ៍ បន្ទាប់ពីអតីតគ្រូបង្វឹករបស់ក្លឹប Everton មួយនេះដឹកនាំប៊ែលហ្ស៊ិកឡើងទៅដល់វគ្គ 8 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។

លោក Roberto Martinez អាចនឹងត្រូវបានសហព័ន្ធបាល់ទាត់របស់អេស្ប៉ាញទាក់ទងក្រោយពេលការប្រកួត World Cup នៅរុស្សីបានបញ្ចប់។ លោក Roberto Martinez កំពុងស្ថិតនៅក្នុងឈ្មោះបេក្ខភាពគ្រូបង្វឹកដែលសហព័ន្ធបាល់ទាត់អេស្ប៉ាញត្រូវអញ្ចើញមកដឹកនាំ បន្ទាប់ពីគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិករូបនេះបានដឹកនាំប៊ែលហ្ស៊ិកឡើងទៅដល់វគ្គ 1/4 នៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។

ចំណែកឯលោក Fernando Hierro ដែលជាអ្នកដឹកនាំអេស្ប៉ាញចូលរួមប្រកួត FIFA World Cup នៅរុស្សីហើយត្រូវធ្លាក់នៅក្នុងវគ្គ 16 ក្រុមចុងក្រោយនោះ គ្រាន់ជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមជម្រើសជាតិអេស្ប៉ាញតែប៉ុណ្ណោះបន្ទាប់ពីសហព័ន្ធបាល់ទាត់អេស្ប៉ាញបណ្ដេញលោក Julen Lopetegui ចេញពីដំណែងគ្រូបង្វឹកអេស្ប៉ាញ។

 

 

បុត្រ

ប្រភព៖ Goal Transfer

Share This Post: