ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលករចំនួន៨នាក់ អាចត្រឡប់ទៅកាន់លំនៅដ្ឋានវិញ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានCovid-19 ចំនួន២លើករួចមក

    BY Khmernote Media January 5, 2021
    ពលករចំនួន៨នាក់ អាចត្រឡប់ទៅកាន់លំនៅដ្ឋានវិញ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានCovid-19 ចំនួន២លើករួចមក

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងក្រុមការងារបានចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក វិទ្យាល័យនិមិត្ត ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    ក្រុមការងារបានអនុញ្ញាតឲ្យអ្នកធ្វើចត្តាឡីស័ក ចំនួន៨នាក់ ត្រឡប់ទៅកាន់លំនៅដ្ឋានជួបជុំគ្រួសារវិញ បន្ទាប់ពីបានដាក់នៅឲ្យដាច់ដោយឡែកចំនួន១៤ថ្ងៃ និងធ្វើតេស្តយកសំណាករកមេរោគ Covid-19 ទទួលបានលទ្ធផលអវិជ្ជមាន(-)ចំនួន២លើករួចមក នៅថ្ងៃ០៥ ខែមករា ឆ្នាំ២០២១៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: