ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញទំនិញខូចគុណភាព និងម្ហូបអាហារមានផ្ទុកសារធាតុគីមីជិត ១៧០គីឡូក្រាម នៅក្នុងស្រុកសេសាន

    BY Khmernote Media January 6, 2021
    រកឃើញទំនិញខូចគុណភាព និងម្ហូបអាហារមានផ្ទុកសារធាតុគីមីជិត ១៧០គីឡូក្រាម នៅក្នុងស្រុកសេសាន

    ខេត្តស្ទឹងត្រែង៖ នៅថ្ងៃច័ន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅទីប្រជុំជនតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

    ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងម្ហូបអាហារមានផ្ទុកសារធាតុគីមីមួយចំនួនដូចជា៖
    -ពពុះសណ្តែកចំនួន ០២ថង់ ស្មើនឹង ០២គីឡូក្រាម
    -តែបៃតង ៩៦ដប ស្មើនឹង ៥៦គីឡូក្រាម
    -ទឹកក្រូចចម្រុះ ៣០៤ដប ស្មើនឹង ៩០.៤០គីឡូក្រាម
    -យ៉ាអ៊ួរ ៩ប្រអប់ ស្មើនឹង ០១គីឡូក្រាម
    -ទឹកដោះគោខាប់ ៨កំប៉ុង ស្មើនឹង ៣.៤០គីឡូក្រាម
    -ទឹកដោះគោស្រស់ ៨កំប៉ុង ស្មើនឹង ៣គីឡូក្រាម សរុបទាំងអស់ចំនួន ១៦៩គីឡូក្រាម។

    ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀតឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: