ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចនិរាករណ៍លិខិតអនុញ្ញាត កាត់ដី១៥ហិកតានៅបឹងតាមោក ដែលគ្រោងសាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងនិរាករណ៍ការដោះដូរអគារមួយចំនួន

    BY Khmernote Media January 5, 2021
    រាជរដ្ឋាភិបាលកម្ពុជា សម្រេចនិរាករណ៍លិខិតអនុញ្ញាត កាត់ដី១៥ហិកតានៅបឹងតាមោក ដែលគ្រោងសាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងនិរាករណ៍ការដោះដូរអគារមួយចំនួន

    រាជធានៅភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចនិរាករណ៍លិខិតអនុញ្ញាត កាត់ដី១៥ហិកតានៅបឹងតាមោក ដែលគ្រោងសាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងនិរាករណ៍ការដោះដូរអគារមួយចំនួន ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដោយមានប្រសាសន៍ដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    ដោយបានចេញសេចក្ដីចែងថា៖ ទីស្ដីការគណៈរដ្ឋមន្រ្តីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចដូចខាងក្រោម៖

    ១. និរាករណ៍លិខិតលេខ៧៩០ សជណ.មណ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ស្ដីពីសំណើរសុំគោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់ធ្វើការសាងសង់ទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ និងនិរាករណ៍អនុក្រឹត្យលេខ១៣៤ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលផ្ទៃបឹងតាមោក(បឹងបក់ស្រូវ)​ ស្ថិតក្នុងរាជធានីភ្នំពេញ។

    ២.​ និរាករណ៍ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ស្ដីពីសំណើរសុំការអនុញ្ញាតដោះដូរទីតាំងអគារទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងដីទំហំ១៥,៣៣ហិកតា របស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុបឯ.ក។

    ៣. និរាករណ៍ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ស្ដីពីសំណើរសុំការអនុញ្ញាតដោះដូរ និងផ្ទេកម្មសិទ្ធទីតាំងអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា និងអគារអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងដីចំនួន១៥ហិកតា ជូនក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុបឯ.ក ជាថ្នូរនឹងការសាងសង់អគារថ្មី និងឃ្លាំង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធនានាជូនអង្គភាពទាំង៣វិញ។
    ដើម្បីទទួលបានព័ត៌មានលម្អិត សូមអាននូវសារលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីដូចខាងក្រោម៖

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: