ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងជំនាញបច្ចេកទេសខេត្តកំពង់ឆ្នាំង ចុះយកគ្រាប់បែបដៃ១គ្រាប់ នៅក្នុងបរិវេណសាលាបឋមសិក្សាវាលស្បូវ

    BY Khmernote Media January 5, 2021
    កម្លាំងជំនាញបច្ចេកទេសខេត្តកំពង់ឆ្នាំង ចុះយកគ្រាប់បែបដៃ១គ្រាប់ នៅក្នុងបរិវេណសាលាបឋមសិក្សាវាលស្បូវ

    ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២១នេះ កម្លាំងជំនាញនៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំង បានចុះយកគ្រាប់បែកដៃចំនួន១គ្រាប់ នៅក្នុងបរិវេណសាលាបឋមសិក្សាវាលស្បូវ ក្នុងភូមិវាលស្បូវ​ ឃុំតាំងក្រសាំង ស្រុកទឹកផុស​ ក្រោយពីទទួលបានព័ត៌មានពីលោកគ្រូអ្នកគ្រូ និងសមត្ថកិច្ចនៅមូលដ្ឋាន។

    កម្លាំងវិទ្យាស្ថានក៏បានធ្វើការអប់រំផ្សព្វផ្សាយដល់ក្មួយៗសិស្សានុសិស្ស​អំពីគ្រោះថ្នាក់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងករណីប្រទះឃើញគ្រាប់ណាមួយ សូមក្មួយៗរាយការណ៍ជាបន្ទាន់ជូនលោកគ្រូអ្នកគ្រូ អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យដើម្បីឲ្យកម្លាំងជំនាញចុះយកមករក្សាទុក​ និងកម្ទេចចោល គឺដាច់ខាតក្មួយៗមិនត្រូវប៉ះពាល់ ឬលេងគ្រាប់ទាំងនោះឡើយ ព្រោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

    Share This Post: