ខ្មែរណូត

ស្វែងរក

  • PR

    ហាងគ្រីសស្ពី គ្រីម ទូទាំងពិភពលោក ធ្វើនំដូហ្វណាត់សូកូឡាយ៉ាងពិសេស ក្នុងទិវាសូកូឡាពិភពលោក

    BY Khmernote Media July 6, 2018
    ហាងគ្រីសស្ពី គ្រីម ទូទាំងពិភពលោក ធ្វើនំដូហ្វណាត់សូកូឡាយ៉ាងពិសេស ក្នុងទិវាសូកូឡាពិភពលោក

    ហាងនំដូហ្វណាត់និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) ទូទាំងពិភពលោក នឹងប្រារពកម្មវិធីមួយដ៏អស្ចារ្យដែលហៅថា “ទិវាសូកូឡាពិភពលោក” World Chocolate Day។ ទិវានេះ នឹងប្រារព្ធលើទ្វីបទាំង៦លើពិភពលោកនាំមកនូវនំដូហ្វណាត់សូកូឡាថ្មី ដែលមានរសជាតិដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក សម្រាប់តែការលក់មួយថ្ងៃប៉ុណ្ណោះ ក្នុងថ្ងៃដូចគ្នា គឺថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨។

    ការបង្កើតឡើងនូវគំនិតដ៏មហិមានៃការផ្សំរវាងនំដូហ្វណាត់រសជាតិដើម និងស្ករសូកូឡា បានបង្កើតជាបទពិសោធន៍ដ៏ថ្មីស្រឡាងមួយទៀត សម្រាប់អតិថិជនដែលចូលចិត្តនំដូហ្វណាត់ និងស្ករសូកូឡា។ អតិថិជននៅប្រទេសកម្ពុជា ក៏ដូចជាអតិថិជនស្ថិតនៅលើផែនដីទាំងមូល អាចរាប់ថយក្រោយនូវទិវាសូកូឡាពិភពលោក ដែលនឹងមកដល់នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ក្នុងចុងសប្ដាហ៍នេះ។

    លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា គ្រុប (RMA Cambodia Group) បានបញ្ចាក់យ៉ាងដូច្នេះថា “នេះជាលើកទីមួយហើយសម្រាប់ប្រជាជនកម្ពុជា និងអតិថិជនកម្ពុជា មានឱកាសចូលរួមជាមួយនឹងប្រជាជនស្ថិតនៅតាមបណ្ដាប្រទេសផ្សេងៗលើពិភពលោកទូទាំង២៩ប្រទេស ដើម្បីភ្លក់រសជាតិថ្មីស្រឡាងនៃនំដូហ្វណាត់ដ៏ស្រទន់ និងបានឃើញការហូរស្រក់របស់សូកូឡាទៅលើនំដូហ្វណាត់តាមរយៈហាងនំដូហ្វណាត់និងកាហ្វេគ្រីសស្ពី គ្រីម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមកដល់ថ្ងៃទី៧ កក្កដា នេះ។

    តាមរយៈទិវាសូកូឡាពិភពលោកនេះផងដែរ គ្រីសស្ពី គ្រីម នឹងចែករំលែកនូវវីដេអូ និងរូបភាពអំពីការប្រារព្ធទិវានេះនៅតាមបណ្ដាប្រទេសទាំងអស់លើសកលលោក លើ Twister Channel របស់គ្រីសស្ពី គ្រីម (@krispykreme) ហើយសូមកុំភ្លេចចែករំលែកនូវភាពសប្បាយរីករាយរបស់អ្នកតាមរយៈប្រើប្រាស់ hashtag #WorldChocolateDay និង tagging @krispykreme នៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហ្វេស ប៊ុក ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay