ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ពានដែកបេឡេឬស្សីកែវពេលនេះសម្រេចបាន៦០%ហើយ

    BY Khmernote Media February 21, 2018
    ស្ពានដែកបេឡេឬស្សីកែវពេលនេះសម្រេចបាន៦០%ហើយ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីសាធារណការរាជធានីភ្នំពេញបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៨ ការដ្ឋានស្ពានបេឡេឫស្សីកែវ សម្រេចបាន ៦០% ហើយ។ ក្នុងខណៈពេលនេះ ការដ្ឋានបាន និងកំពុងស្ទូចតម្លើងគ្រោងដែកតួស្ពាន និងកម្រាលស្ពានឆ្លងកាត់ទន្លេសាប។ ក្រុមការងារការដ្ឋាន សូមស្នើដល់ម្ចាស់ជលយានយន្តដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាន សូមមេត្តាបើកបរជលយានយន្តបន្ថយល្បឿនអោយបានយឺតបំផុត ដើម្បីកាត់បន្ថយទឹករលក និងយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពការដ្ឋាន។

    គួររំលឹកផងដែរថា ស្ពានដែកបេឡេបណ្តោះអាសន្ននេះមានទំហំទទឹង ១២ម៉ែត្រ និងបណ្តោយ ៥០០ម៉ែត្រ ឆ្លងកាត់ទន្លេសាប ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC ដែលត្រូវចំណាយថវិកាសាងសង់តម្លៃជាង ១០លានដុល្លារ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay