ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើករ៉ឺម៉កបុករថយន្តស៊េរីទំនើបគេខ្ទេច ហើយបោះពាក្យសម្តីថា ហៅជាងមកវាយតម្លៃមក អស់ប៉ុន្មានលុយ គាត់មិនខ្វល់ទេ, គ្រាន់តែដឹងតម្លៃជួសជុលរថយន្ត អ្នកបើករ៉ឺម៉កស្ងាត់មាត់ឈឹង

    BY Khmernote Media January 7, 2021
    បើករ៉ឺម៉កបុករថយន្តស៊េរីទំនើបគេខ្ទេច ហើយបោះពាក្យសម្តីថា ហៅជាងមកវាយតម្លៃមក អស់ប៉ុន្មានលុយ គាត់មិនខ្វល់ទេ, គ្រាន់តែដឹងតម្លៃជួសជុលរថយន្ត អ្នកបើករ៉ឺម៉កស្ងាត់មាត់ឈឹង

    ភ្នំពេញ ៖ រថយន្ត LAND CRUISER ស៊េរី២០២០ មួយគ្រឿង ខណៈដែលម្ចាស់ចតទុកមុខផ្ទះ ត្រូវបានម៉ូតូសណ្តោងរ៉ឺម៉កបើកលឿនចេញជ្រុលទៅបុកពីក្រោយ បណ្តាលឲ្យរងខូចខាត កំពិត បែកស្តុបមួយចំហៀង និងកំពិតទ្វារក្រោយ ម្ចាស់រថយន្តហៅនាំយកទាំងរថយន្ត និងម៉ូតូរ៉ឺម៉ក ទៅចូលប៉ុស្តិ៍ប៉ូលិស ហៅជាងមកវាយតម្លៃ គ្រាន់តែឮថា អស់ប្រហែលជាង១០០០ដុល្លា ម្ចាស់រថយន្តនិយាយលែងចេញ ម្ចាស់រ៉ឺម៉កស្រឡាំកាំង ។

    ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

    រថយន្តរងគ្រោះម៉ាក LAND CRUISER ស៊េរី២០២០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BB-7273 រងខូចខាត កំពិត បែកស្តុក ក្រោយ កំពិតផុងទ្វារក្រោយ។

    តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបានចតទុកមុខផ្ទះ ស្រាប់តែនៅវេលាម៉ោងខាងលើ ត្រូវបានម៉ូតូសណ្តោងរ៉ឺម៉ក បើកបរដោយបុរសម្នាក់ ពីលិចទៅកើត សរសៀរចិញ្ចើមផ្លូវ ខណៈដែលកំណាត់ផ្លូវ កំពុងកកស្ទះចរាចរ រ៉ឺម៉កបើកទៅសសៀរ គេចពីរថយន្តកុងតឺន័រ ជ្រុលទៅបុកពីក្រោយរថយន្ត កំពុងចតស្ងៀមនៅមុខផ្ទះគេ បណ្តាលឲ្យរងខូចខាត ។

    ក្រោយកើតហេតុ អ្នកបើកបររ៉ឺម៉ក និយាយសន្យា អះអាង អត់អីទេ ហៅជាងមកវាយតម្លៃ អស់ប៉ុន្មានលុយ គាត់មិនខ្វល់។ ក្រោយពីឮសម្តីដូចទំនង ម្ចាស់រថយន្ត ហៅនាំ និងយកទាំងរថយន្ត ទាំងម៉ូតូ ទៅប៉ុស្តិ៍ចោមចៅ៣ ហៅជាងមកដល់វាយតម្លៃនៃការខូចខាត គ្រាន់តែឮថាអស់ប្រហែលជាង១០០០ដុល្លារគ្រាន់តែផ្នែកខាងក្រៅ មិនទាន់គិតខាងក្នុង ធ្វើឲ្យម្ចាស់រថយន្តនិយាយលែងចេញ អ្នកបើកបរម៉ូតូរ៉ឺម៉ក សម្តីលែងអួតក្អេងក្អាង ស្ងាត់មាត់ឈឹង ។

    សម្តីអ្នកបើកបរម៉ូតូរ៉ឺម៉ក ក្រោយពីដឹងត្រួសៗពីតម្លៃជួសជុលរថយន្ត ភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ ភ្លឺភ្នែកចេស ដោះស្រាយមិនចេញ ឃាត់អ្នកបើកបរម៉ូតូរ៉ឺម៉ក នាំយករថយន្ត និងម៉ូតូ យកទៅផ្នែកជំនាញខណ្ឌពោធិសែនជ័យ រងចាំដោះស្រាយពេលក្រោយ ៕

    Share This Post: