ព័ត៌មានជាតិ
កង់បីឥណ្ឌាជិះប៉ះគេហើយរត់ ស្រាប់តែម្ចាស់ឡានតាមទាន់ លុតជង្គង់សំពះអង្វរ
BY Khmernote Media
January 8, 2021
ភ្នំពេញ៖ យោងតាមគណនីហ្វេសបុករបស់បងប្រុស Heng Sara បានបង្ហោះឲ្យដឹងពីករណីកង់បីឥណ្ឌា បានបើកប៉ះឡាន Lexus RX350 ពណ៌សមួយគ្រឿង ហើយបានបើករត់ មិនទទួលខុសត្រូវ ក្រោយមកគាត់បានបើកតាម ទាន់ ក៏ម្ចាស់កង់បីឥណ្ឌា បានលុតជង្គង់សំពះ សុំអធ្យាស្រ័យ។ បងប្រុស Heng Sara បានសរសេរថា៖ “អនិច្ចាខ្លួនណាស់ប៉ះគេហើយរត់ ដល់គេតាមទាន់ជង្គង់ខ្ញុំលុត សំពះអង្វរព្រោះខ្ញុំបើករត់ សូមលោកមេត្តាអ្នករត់កង់បី ។(មើលអោយហើយទៅ អធិរាជលើដងផ្លូវអើយ)”។

បន្ទាប់ពីគាត់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ក៏មានការចូលរួម Comment ជជែកពីរឿងនេះជាច្រើនផងដែរ ដោយអ្នកចូលរួមខ្លះចង់ឲ្យគាត់ទារថ្លៃខូចខាត និងអ្នកខ្លះទៀតសំដែងការអាណិតអាសូរ សុំឲ្យគាត់មានការលើកលែង។ គួរបញ្ជាក់ថាបើតាមរូបភាពដែលបងប្រុសបង្ហោះ ហេតុការណ៍នេះកើតឡើងនៅលើផ្លូវមុន្នីវង្ស ប្រសព្វជាមួយផ្លូវហ្សាដឺហ្គោល។ តើបងប្អូនយល់យ៉ាងណាដែរ ចំពោះករណីនេះ?





