ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តបាត់ដំបង ធ្វើការអប់រំណែនាំអ្នកប្រើប្រាស់ម៉ូតូច្នៃស៊ីម៉ាំងបង្កសម្លេងរំខាននៅពេលយប់ នឹងតម្រូវឱ្យប្តូរស៊ីម៉ាំងម៉ូតូត្រឹមត្រូវឡើងវិញ

    BY Khmernote Media January 8, 2021
    ស្នងការខេត្តបាត់ដំបង ធ្វើការអប់រំណែនាំអ្នកប្រើប្រាស់ម៉ូតូច្នៃស៊ីម៉ាំងបង្កសម្លេងរំខាននៅពេលយប់ នឹងតម្រូវឱ្យប្តូរស៊ីម៉ាំងម៉ូតូត្រឹមត្រូវឡើងវិញ

    ខេតត្តបាត់ដំបង៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននិងកម្លាំងនគរបាលក្រុងបាត់ដំបងបានធ្វើការត្រួតពិនិត្យនិងឃាត់អ្នកប្រើប្រាស់ម៉ូតូដែលបំពាក់ដោយបំពង់ស៊ីម៉ាំងកែច្នៃបង្កសម្លេងខ្លាំងរខានពេលយប់នៅក្នុងក្រុងបាត់ដំបងចំនួន ០៩គ្រឿង។

    ក្រោយពេលឃាត់រក្សាទុកម៉ូតូទាំង ០៩គ្រឿង នេះរួចមកពិនិត្យឃើញថា ម៉ូតូទាំងនេះក្រៅពីការកែច្នៃបំពង់ស៊ីម៉ាំង ដើម្បីបន្លឺសម្លេងខ្លាំងៗនៅមានលក្ខណៈមិនត្រឹមត្រូវលើចំណុចផ្សេងទៀតដែលផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នៅពេលនេះលោកឧត្តមសេនីយ៍ស្នងការបានប្រគល់ភារកិច្ចទៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោកអនុវត្តការដោយអប់រំណែនាំដល់ម្ចាស់ម៉ូតូឱ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះបន្តទៀតនិងតម្រូវឱ្យប្តូរស៊ីម៉ាំងម៉ូតូបានត្រឹមត្រូវរួចធ្វើការផាកពិន័យទៅតាមអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមុនពេលប្រគល់ជូនម្ចាស់វិញ ៕

    ប្រភព​​​​​​៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: