កីឡា

Cavani ចូលហ្វឹកហាត់ធម្មតាវិញហើយ ប៉ុន្ដែលោក Tabarez បដិសេដមិនដាក់ Cavani លេងដោយសារតែរបួសរបស់គេមិនទាន់ជាសះស្បើយ

BY
Khmernote Media
July 6, 2018

កាលពីម្សិលមិញនេះខ្សែប្រយុទ្ធ Cavani បានចូលហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយវិញហើយ ប៉ុន្ដែជាអកុសលខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះមិនត្រូវបានលោក Tabarez ដាក់ឲ្យចូលលេងទេ ដោយសារតែបញ្ហារបួសរបស់គេមិនទាន់ជាសះស្បើយ។

ខ្សែប្រយុទ្ធ Cavani កាលពីម្សិលមិញបានចូលរួមហ្វឹកហាត់ជាធម្មតាជាមួយនឹងមិត្តរួមក្រុម ប៉ុន្ដែគ្រូបង្វឹកវ័យ 71 ឆ្នាំរបស់អ៊ុយរូហ្គាយលោក Tabarez បាននិយាយថា៖ លោកនឹងមិនដាក់ខ្សែប្រយុទ្ធ Cavani ឲ្យចូលលេងនៅក្នុងជំនួបជាមួយនឹងបារាំងទេ ដោយសារតែរបួសរបស់គេកាលពីកំឡុងការប្រកួតជាមួយនឹងព័រទុយហ្គាល់មិនទាន់ជាសះស្បើយ។ .

លោក Tabarez គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយបាននិយាយថា៖ ចាប់តាំងពីវិនាទីដែល Cavani មានរបួសក្នុងជំនួបជាមួយនឹងព័រទុយហ្គាល់មក វាបានធ្វើឲ្យគាត់ពិបាកចិត្តខ្លាំង។ Cavani គាត់គឺជាកីឡាករដ៏សំខាន់មួយនៅក្នុងក្រុម គាត់ត្រូវការពេលវេលាសម្រាប់ព្យាបាលរបួស។ ខ្ញុំបាននិយាយទៅកាន់ Cavani ហើយចំពោះការបង្ហាញខ្លួនក្នុងការប្រកួតកាលពីម្សិលមិញ ក្នុងរយៈពេល 24 ម៉ោងអ្នកនឹងដឹងថានរណាគឺជាអ្នកលេងនៅថ្ងៃនេះ។ 

បុត្រ

ប្រភព៖ Livescore

Share This Post: