ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នគរបាលខណ្ឌមានជ័យចាប់ក្រុមក្មេងស្ទាវ ដែលពូកែបង្ហោះម៉ូតូតាមផ្លូវ ឲ្យឈរកាន់កង់ម៉ូតូ ដើម្បីធ្វើការអប់រំ

    BY Khmernote Media January 10, 2021
    នគរបាលខណ្ឌមានជ័យចាប់ក្រុមក្មេងស្ទាវ ដែលពូកែបង្ហោះម៉ូតូតាមផ្លូវ ឲ្យឈរកាន់កង់ម៉ូតូ ដើម្បីធ្វើការអប់រំ

    ភ្នំពេញ៖ ដោយទទួលបាននូវប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ ក៏ដូចជាការទទួលបាននូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាពិសេសក្រោមបញ្ជាដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយឡែកលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោងជាង១១និង៣០នាទី បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ក្រោមឱវាទរបស់ខ្លួន និងកម្លាំងប៉ុសិ៍្តរដ្ឋបាលធ្វើការពួនស្ទាក់និងឃាត់បាននូវម៉ូតូដែលបំពាក់សុីមាំងប្រែនបង្កសម្លេងខ្លាំងៗ កែច្នៃខុសលក្ខិណៈបច្ចេក ទេសទម្រង់ដើមបានចំនួន០៦គ្រឿង និងក្រុមបង្ហោះម៉ូតូ០៣នាក់ ព្រមទាំងម៉ូតូចំនួន០៣គ្រឿង យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការអប់រំ។

    លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ក៏បានបញ្ជាក់ថា លោកនឹងបន្តដឹកនាំចុះបង្ក្រាបចំពោះអ្នកលេងម៉ូតូបង្ហោះ ស៊ីម៉ាំងប្រែនបង្កសម្លេងខ្លាំងៗ ដែលជាមូលហេតុរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការរំខាន ការសម្រាក់ដេកពូន ជាពិសេសបង្កការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លោកថា ចំពោះម៉ូតូធំៗដែលមានស៊ីម៉ាំងធម្មតា មិនកែច្នៃ ស៊ីម៉ាំង មិនរំខាននូវសម្លេងនោះ គឺសមត្ថកិច្ចយើងមិនធ្វើការចាប់ឃាត់នោះឡើយ ច្បាប់អនុវត្តតែទៅលើម៉ូតូណា ដែលកែច្នៃបំ ពង់ស៊ីម៉ាំងបង្កសម្លេងខ្លាំងៗតែប៉ុណ្ណោះ៕ ដោយ៖ អនុសេនីយ៍ឯក ឌិន សុខស៊ីថា

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: