ក្រោយពីទទួលបានសាររបស់ប្រជាពលរដ្ឋ មានករណីឆក់នៅជិតផ្សារក្រមួនញឹកញាប់ សមត្ថកិច្ចចុះល្បាត ក៏ឃាត់ខ្លួនជនសង្ស័យឆក់ទូរស័ព្ទម៉ាក iPhone 12 pro យ៉ាងសកម្ម និងកំពុងស្វែងរកបក្ខពួកបន្ថែមទៀត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លេីយតបទៅនឹងខំមិនរបស់ប្រជាពលរដ្ឋ ថា តែងតែមានករណីឆក់កេីតឡេីងនៅជិតផ្សារក្រមួន ខណ្ឌឬស្សីកែវ ជាក់ស្តែងសមត្ថកិច្ចជំនាញតែងតែចេញល្បាត និងខិតខំបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មេីសនានាក្នុងមូលដ្ឋាន។ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១៖០០នាទីព្រឹក នៅចំនុចតាមបណ្តោយផ្លូវ៩៩ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ។

មានករណីឆក់ទូរស័ព្ទម៉ាកអាយហ្វូន១២ប្រូម៉េកពណ៌ខៀវ ជនរងគ្រោះឈ្មោះ គង់ គីមហួង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរក្រុមហ៊ុនឯកជន(ផ្នែកលក់សម្ភារ)ស្នាក់នៅផ្ទះលេខ៩៧ ផ្លូវបេតុង សង្កាត់ចតុមុខខណ្ឌដូនពេញ។ ជនសង្ស័យឈ្មោះ ញ៉ែម លីហូវ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ០៧៥ ផ្លូវលំភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ(មានសារធាតុញៀន)។ សម្ភារដកហូតទូរស័ព្ទ១គ្រឿង ម៉ាកអាយហ្វូន១២ប្រូម៉េកពណ៌ខៀវ(ជារបស់ជនរងគ្រោះ) ម៉ូតូC125មួយគ្រឿងពណ៌ខ្មៅស៊េរី ២០១៤ពាក់ស្លាកលេខPP1CJ7714 ។
ចំពោះមុខកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កំពុងធ្វេីការស្រាវជ្រាវរកបក្ខពួកបន្ថែម និងបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលតែងតែសហការយ៉ាងល្អក្នុងការរាយការណ៍ និងផ្តល់ព័ត៌មានទាក់ទងទៅនឹងករណីបទល្មេីសនានាជូនដល់សមត្ថកិច្ច ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police