ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានី បញ្ជាឲ្យកម្លាំងនគរបាលទាំង១៤ខណ្ឌ ផ្អាកសកម្មភាពចាប់ម៉ូតូដែលមានបំពង់ស៉ីម៉ាំងលឺខ្លាំង ក្រោយមន្ដ្រីខ្លះអនុវត្តលើសការណែនាំ​

    BY Khmernote Media January 11, 2021
    ស្នងការរាជធានី បញ្ជាឲ្យកម្លាំងនគរបាលទាំង១៤ខណ្ឌ ផ្អាកសកម្មភាពចាប់ម៉ូតូដែលមានបំពង់ស៉ីម៉ាំងលឺខ្លាំង ក្រោយមន្ដ្រីខ្លះអនុវត្តលើសការណែនាំ​

    យោងតាមសារព័ត៌មាន Freshnews បានឲ្យដឹងថានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងនគរបាលទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ផ្អាកសកម្មភាពចាប់ម៉ូតូធំដែលមានបំពង់ស៉ីម៉ាំងលឺខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន។

    លោកឧត្តមសេនីយ៍ឯក ស ថេត បានមើលឃើញថា ក្រោយមានបទបញ្ជាពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឲ្យចាប់ម៉ូតូកែច្នៃបំពង់ស៉ីម៉ាំងលឺខ្លាំងបង្កការរំខាន មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ ហើយមានរូបភាពខ្លះ ចូលចាប់ដល់ក្នុងផ្ទះតែម្ដង ដែលជាការខុសពីបទបញ្ជា។

    លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «តាមខណ្ឌទាំងអស់ផ្អាកធ្វើការឃាត់ម៉ូតូធំ ម៉ូតូដែលមានស៉ីម៉ាំងអត់មានសំបុកដែលមានសំឡេងលឺខ្លាំងសិន ផ្អាកសិនដើម្បីរង់ចាំបទបញ្ជាថ្មី […] ព្រោះម៉ូតូធំខ្លះគេមានសំបុកស៉ីម៉ាំងបើកទៅអត់លឺរំខានទេ ដូច្នេះប្រភេទនេះអត់មានខុសទេ»៕

    Share This Post: