ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមខោអាវក្រាស់ៗ! ចាប់ពីស្អែកទៅ អាកាសធាតុនឹងចុះត្រជាក់ខ្លាំង, តំបន់ខ្លះចុះត្រជាក់ដល់១១អង្សាសេ

    BY Khmernote Media January 12, 2021
    ត្រៀមខោអាវក្រាស់ៗ! ចាប់ពីស្អែកទៅ អាកាសធាតុនឹងចុះត្រជាក់ខ្លាំង, តំបន់ខ្លះចុះត្រជាក់ដល់១១អង្សាសេ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះក្រោម គួបផ្សំជាមួយនិងខ្យល់មូសុងឦសានខ្លាំង។ នៅថ្ងៃទី១៣-១៥ ខែមករា ខ្យល់មូងសុងឦសានបក់ខ្លាំង ហើយនៅថ្ងៃទី១៦-១៩ ខែមករា ខ្យល់មូងសុងឦសានថមថយមកក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – នៅថ្ងៃទី១៣-១៤ ខែមករា៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៣-១៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៣-២៦អង្សាសេ
    – នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៨-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០អង្សាសេ

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – នៅថ្ងៃទី១៣-១៤ ខែមករា៖
    – សីតុណ្ហភាពអប្បបរមា មានពី ១១-១៤អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៣-២៦អង្សាសេ
    – នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៨-១៩អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០អង្សាសេ

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – នៅថ្ងៃទី១៣-១៤ ខែមករា៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ
    នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា។ នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៩-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០អង្សាសេ

     

    Share This Post: