ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការរាជធានី ចេញសេចក្តីបំភ្លឺថា ” ជនរងគ្រោះ ៖ មិនមានការដកកាំភ្លេីងគំរាមគាត់នោះទេ​ គ្រាន់តែបានឃេីញជនបង្កសៀតកាំភ្លេីងនៅនឹងចង្កេះ​” ករណីនេះបានបញ្ចប់ ភាគីបង្កម្ចាស់ឡានយល់ព្រមសងជនរងគ្រោះ 1000$

    BY Khmernote Media January 12, 2021
    ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការរាជធានី ចេញសេចក្តីបំភ្លឺថា ” ជនរងគ្រោះ ៖ មិនមានការដកកាំភ្លេីងគំរាមគាត់នោះទេ​ គ្រាន់តែបានឃេីញជនបង្កសៀតកាំភ្លេីងនៅនឹងចង្កេះ​” ករណីនេះបានបញ្ចប់ ភាគីបង្កម្ចាស់ឡានយល់ព្រមសងជនរងគ្រោះ 1000$

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការចេញបកស្រាយបំភ្លឺទាក់ទងនឹងករណីបុរសម្នាក់បើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AU-9367 ធ្វើដំណើរតាមបណ្តោយផ្លូវ73 គៀនផ្សារធំថ្មី​ ហេីយឃេីញរថយន្តបានបេីកកៀរម៉ូតូមួយគ្រឿងម៉ាក Scoopy ពាក់ផ្លាកលេខ កណ្តាល 1AG-5620 បណ្តាលឲ្យដួល​ ហេីយបុរសនោះមានកាំភ្លើងខ្លី ដែលពេលនោះបានភ្ញាក់ផ្អើលថាបុរសខាងលើដកកាំភ្លើងសំញែង។

    ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការបំភ្លឺថា៖ “ទាក់ទងទៅនឹងសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយព័ត៌មានខុសពីការពិតលេីករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត​ និងម៉ូតូ​ ដែលកេីតឡេីងនៅវេលាម៉ោង​ ៤:៣០នាទីព្រឹកថ្ងៃ​ទី១០​ ខែមករា​ ឆ្នាំ២០២០​។

    ជាក់ស្តែងតាមការបំភ្លឺរបស់ជនរងគ្រោះ​ គឺមិនមានការដកកាំភ្លេីងគំរាមគាត់នោះទេ​ គ្រាន់តែបានឃេីញជនបង្កសៀតកាំភ្លេីងនៅនឹងចង្កេះ​ ហេីយកាំភ្លេីងនេះត្រូវបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១​ នៅពេលកម្លាំងជំនាញនៃអធិការនគបាលខណ្ឌដូនពេញ​ និងប៉ុស្តិ៍បានទៅដល់កន្លែងកេីតហេតុ​ ។ ករណីនេះត្រូវបានបញ្ចប់ដោយមានការឯកភាពយល់ព្រមរវាងភាគីទាំងសងខាង ដោយភាគីបង្កជាម្ចាស់រថយន្តបានយល់ព្រមសងទៅជនរងគ្រោះចំនួនទឹកប្រាក់​ ១,០០០ដុល្លា និងជួយចេញថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតផង ៕”

    Share This Post: