ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្មីចែស! យកម៉ូតូមកលក់និយាយត្រូវថ្លៃគ្នាហើយ ពេលអ្នកទិញឲ្យលុយគ្រប់ ស្រាប់តែអ្នកលក់បម្រុងយកលុយឡើងលើម៉ូតូរត់ ត្រូវគេក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

    BY Khmernote Media January 12, 2021
    ថ្មីចែស! យកម៉ូតូមកលក់និយាយត្រូវថ្លៃគ្នាហើយ ពេលអ្នកទិញឲ្យលុយគ្រប់ ស្រាប់តែអ្នកលក់បម្រុងយកលុយឡើងលើម៉ូតូរត់ ត្រូវគេក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

    រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មានករណីបុរសម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនហួសកំរិត បានយកម៉ូតូសង់ស៊េរីឆ្នាំ ២០១៦ មកលក់ លុះពេលបានលុយដល់ដៃហើយ ស្រាប់តែបុរសនោះចង់យកម៉ូតូខ្លួនបម្រុងរត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើការសាកសួរ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីអ្នកដែលទិញម៉ូតូបានឲ្យដឹងថា បុរសខាងលើបានយកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ ២០១៦ មកលក់ឱ្យគាត់ក្នុងតម្លៃ ៨២០$ ដោយមានកាតគ្រីត្រឹមត្រូវ បន្ទាប់ពីនិយាយថ្លៃត្រូវគ្នាហើយអ្នកទិញក៏ប្រគល់លុយឲ្យទៅបុរសខាងលើ ពេលដែលបានទទួលលុយហើយ បុរសខាងលើមិនព្រមប្រគល់សោរឲ្យហើយបម្រុងឡើងលើម៉ូតូយកលុយរត់ ប៉ុន្តែត្រូវបានក្រុមគ្រួសារអ្នកទិញម៉ូតូឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ទឹកល្អក់៣ តែម្តង៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: