ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខណ្ឌសែនសុខ ប្តឹងនគរបាលអោយចាប់ខ្លួនបុរសម្នាក់ដែលដើរប្រឌិតព័ត៌មានថាម្តាយលោកទទួលមរណភាព ហើយប្រមូលថវិកាតាមទីតាំងអាជីវកម្មនានា

    BY Khmernote Media January 13, 2021
    អភិបាលខណ្ឌសែនសុខ ប្តឹងនគរបាលអោយចាប់ខ្លួនបុរសម្នាក់ដែលដើរប្រឌិតព័ត៌មានថាម្តាយលោកទទួលមរណភាព ហើយប្រមូលថវិកាតាមទីតាំងអាជីវកម្មនានា

    កាលពីពេលថ្មីៗនេះមានករណីជនឆបោកម្នាក់បានដើររៃអង្គាសថវិកាតាមស្ថាប័ននានានៅក្នុងខណ្ឌសែនសុខ ដោយប្រឌិតព័ត៌មានម្តាយរបស់លោកអភិបាលខណ្ឌសែនសុខ ទទួលមរណភាព ហើយធ្វើបុណ្យនៅខេត្តត្បូងឃ្មុំ។ ជុំវិញករណីនេះដែរ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានបញ្ជាក់នៅលើគណនី Facebook របស់លោកថា៖

    “ខ្ញុំបាទ​ ម៉ូវ​ ម៉ានិត​ សូមធ្វេីការបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា:​ នៅព្រឹកថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២១​ នេះមានជនឆបោកបានប្រឌិតព័ត៌មានថាម្តាយរបស់ខ្ញុំបានទទួលមរណភាព​ ហេីយដេីរតាមបណ្តាទីតាំងអាជីវកម្មនានាក្នុងខណ្ឌសែនសុខដេីម្បីសុំថវិកាចូលបុណ្យ។ ខ្ញុំសូមធ្វេីការថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌មាននេះ​ ក្នុងន័យបោកប្រាស់ថវិកាពីសាធារណជន។ ជាមួយគ្នានេះ​ ខ្ញុំបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដេីម្បីចាប់ខ្លួនជនឆបោកនេះមកទទួលទោសអោយខានតែបាន។ អាស្រ័យហេតុនេះ​ សូមសាធារណជនមេត្តាជ្រាប​ និងកុំចាញ់បោកបុគ្គលខាងលេីនេះ។”

    Share This Post: