ចតឡានមុខផ្ទះចោល ត្រូវចិនបើកមកបុកខ្ទេចគ្មានសល់
ក្រុងព្រះសីហនុ -នគរបាលប្រាប់ថា កាលពីម៉ោងជាង១២យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច មុខកាស៊ីណូប៉ាវ ទូ ស្ថិតនៅក្នុងសង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក LUXES RX300 ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ2A-8575 បើកបរដោយឈ្មោះ BING FENG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ ដាយមិនស៊ី ស្នាក់នៅក្នុងកាស៊ីណូ បើកបរក្នុងស្ថានភាពស្រវឹងកំរិត 0,84ml/L បានបើកជ្រុលទៅបុករថយន្ត ០១គ្រឿងម៉ាក COROLLA ពណ៌ ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2C-7622 ដែលចតទុកនៅមុខផ្ទះ។
គ្រោះថ្នាក់នេះពុំបណ្ដាលឲ្យមានអ្នករងរបួសទេ ចំណែកអ្នកបើកបររថយន្តជនជាតិចិន នគរបាល បាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការតាមនីតិវិធី។ រីឯវត្ថតាងរថយន្ត ០២គ្រឿង ខូចខាតកំរិតធ្ងន់ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕




