ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសសញ្ជាតិអាមេរិកដើមកំណើតកម្ពុជាដែលលួចគេចចេញពីមណ្ឌលចត្តាឡីស័កកាលពីម្សិលមិញ ឥលូវនេះសមត្ថកិច្ចរកឃើញហើយ

    BY Khmernote Media January 17, 2021
    បុរសសញ្ជាតិអាមេរិកដើមកំណើតកម្ពុជាដែលលួចគេចចេញពីមណ្ឌលចត្តាឡីស័កកាលពីម្សិលមិញ ឥលូវនេះសមត្ថកិច្ចរកឃើញហើយ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នាមុននេះបន្តិចបានឲ្យដឹងថា បុរសសញ្ជាតិអាមេរិកដើមកំណើតកម្ពុជាដែលលួចគេចចេញពីមណ្ឌលចត្តាឡីស័កកាលពីព្រឹកថ្ងៃសៅរ៏ទី១៦ ខែមករា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញស្រែងរកឃើញនៅរសៀលថ្ងៃអាទិត្យទី១៧ ខែមករា។

    ក្រោយពីបានរកឃើញក្រុមគ្រូពេទ្យនិងសមត្ថកិច្ចបាននាំគាត់ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ព្រមទាំងយកសំណាកពីបុរសនេះម្តងទៀតរួចបញ្ជូនទៅពិនិត្យនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈនៅម៉ោងម្រមាណ ១៧:៣០ ថ្ងៃខែឆ្នាំដដែល៕

    Share This Post: