ព័ត៌មានជាតិ

ផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ភាគីខាងកូនកំលោះ និងភាគីខាងកូនក្រមុំ ឌឺដងពាក្យសម្ដីដាក់គ្នា ចុងក្រោយបើកឆាកប្រយុទ្ធគ្នាផ្អើលរោងការ

BY
srey nuch
January 18, 2021

ខេត្តកណ្ដាល៖ ករណីហិង្សាដោយចេតនាទៅវិញទៅមក ក្រោយហូបចុកឆ្អែតរួចមិនដឹងធ្វើអី ក៏បើកការប្រយុទ្ធកម្តៅខ្លួនខែត្រជាក់ តែត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅក្របួចបានទាំង ២ក្រុម កើតហេតុថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២២និង០០ នាទី ស្ថិតនៅចំណុច ក្នុងរោងការភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យមាន ២ក្រុមរួមមាន៖
+ក្រុមទី១ មានគ្នា៤នាក់ (ភាគគីខាង​កូន​កំលោះ)
១-ឈ្មោះ ម៉េត សុភីន ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាកូនកំលោះ មានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន)។
២-ឈ្មោះ ម៉េត លាភ ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាពូរបស់កូនកំលោះមានរបួសស្នាមបែកសៀតថ្កា (ឃាត់ខ្លួន)។
៣-ឈ្មោះ ងួន សុភា ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកចិញ្ចើម (ឃាត់ខ្លួន)។
៤-ឈ្មោះ អេង រដ្ឋា ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ ទីលំនៅភូមិខ្លាក្រហ៊ឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ ត្រូវជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន)។

ចំណែកក្រុមទី២ មានគ្នា ២នាក់ភាគគីខាងកូនក្រមុំ៖
១-ឈ្មោះ អេង មិនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ត្រូវជាបងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមរយះត្រង់កខាងឆ្វេង (ឃាត់ខ្លួន)។
២-ឈ្មោះ ផន តុលា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ត្រូវជាបងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមហើមត្រង់ភ្នែកខាងស្តាំ (ឃាត់ខ្លួន)។ សម្ភារខូចខាត៖ បែកបាក់សម្ភារ កៅអី តុ ចាន កែវ ថូផ្កា ។

សភាពនៃរឿងហេតុបានឲ្យដឹងថា កាលពីពេលវេលានិងទីកន្លែងកើតហេតុខាងលើ មានកម្មវិធីរៀបមង្គលការមួយ ដោយមានភ្ញៀវទាំងសងខាងបានចូលរួមផឹកស៊ីរាំរែក សប្បាយគ្រប់គ្នា។ លុះផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ភាគគីទាំង២បានឌឺដងដាក់គ្នា រហូតឈ្លោះប្រកែកគ្នា បានយកកៅអី ចាន កែវ ថូផ្កា គប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួនតែម្តង។ ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម យកមកចាត់ការតាមនីតិវិធីតែម្តង ៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ – Police Inspectorate Of Takhmao Town

Share This Post: