ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ស្នើសុំឥណ្ឌាឧបត្ថម្ភវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនពលរដ្ឋខ្មែរ ដោយសារវ៉ាក់សាំងរបស់់ចិនអាចនឹងមិនគ្រប់គ្រាន់

    BY Khmernote Media January 18, 2021
    សម្ដេចតេជោ ហ៊ុន សែន ស្នើសុំឥណ្ឌាឧបត្ថម្ភវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនពលរដ្ឋខ្មែរ ដោយសារវ៉ាក់សាំងរបស់់ចិនអាចនឹងមិនគ្រប់គ្រាន់

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងជំនួបព្រឹកមិញនេះ លោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីនៃប្រទេសឥណ្ឌា ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ព្រមទាំងបានជូនពរ សម្ដេចតេជោ មានសុខភាពល្អរឹងមាំដើម្បីដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព។ ជាមួយគ្នានោះដែរ លោកជំទាវក៏បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តបានយ៉ាងល្អប្រសើរចំពោះការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា។

    សម្តេចតេជោ ក៏បានសម្ដែងនូវការអបអរសាទរផងដែរដែលប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩បានជោគជ័យ និងបានប្រកាសដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ។ នៅក្នុងជំនួបពិភាក្សាកាលពីព្រឹកមិញនេះផងដែរ តាមរយៈលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឥណ្ឌាឧបត្ថម្ភវ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជាយើង ដើម្បីចាក់ជូនពលរដ្ឋខ្មែរ ព្រោះវ៉ាក់សាំងដែលជាជំនួយពីមិត្តចិនអាចនឹងមិនគ្រប់គ្រាន់៕

    Share This Post: