ព័ត៌មានជាតិ
កំពូលតារាសម្តែង James Bond 007 នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅកម្ពុជា ក្នុងខែនេះ
BY Khmernote Media
January 19, 2021
(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានពី អង្គការ UNDP Cambodia បានឲ្យដឹងថា កំពូលតារាសម្តែង James Bond 007 (Daniel Craig) នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

ប្រភពដដែល បានបន្តថា កម្មវិធីនេះ នឹងត្រូវ ផ្សាយផ្ទាល់នៅម៉ោង ០៧ និង៣០ ល្ងាច នៅលើគេហទំព័រ UNDP Cambodia នៅថ្ងៃទី២២ ខែមករា។
UNDP Cambodia បានបញ្ជាក់ថា លោក Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិ សម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
នៅក្នុងពិធីនោះ James Bond 007 នឹងចែករំលែកអំពីមូលហេតុ ដែលធ្វើឲ្យគាត់យកចិត្តទុកដាក់ខ្ពស់ លើបញ្ហានេះ និងការធ្វើការរួមគ្នាជាមួយគាត់ ក្នុងការបញ្ចប់បញ្ហាមួយនេះ ដែលនៅតែឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំ៕ ដោយ៖ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន