នាយករដ្ឋមន្រ្ដីរុស្សីស្ពឺកមុខនិយាយមិនចេញបានត្រឹមអង្គុយមើលប្រធានាធិបតីដ៏ស្រស់ស្អាតរបស់ក្រូអាតអបអរសាទរជ័យជំនះ (មានវីដេអូ)
- July 10, 2018
វីដេអូការអបអរមួយរបស់ប្រធានាធីបតីក្រូអាតចំពោះមុខនាយករដ្ឋមន្រ្ដីរុស្សីបានបែកធ្លាយពេញបណ្ដាញសង្គម បន្ទាប់ពីក្រុមជម្រើសជាតិក្រូអាតយកឈ្នះក្រុមជម្រើសជាតិរុស្សីដោយបាល់ Penalty កាត់សេចក្ដីកាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។
កាលពីប្រកួតវគ្គ 8 ក្រុមចុងក្រោយរវាងក្រុមជម្រើសជាតិក្រូអាតនិងរុស្សីនោះ វត្តមានដ៏ខ្ពង់ខ្ពស់ប្រធានាធីបតីស្រ្ដីទី 1 របស់ក្រូអាតគឺលោកស្រី Kolinda Grabar-Kitarovic និងលោកនាយករដ្ឋមន្រ្ដី Dmitry Medvedev ដែលជាដំណែងរបស់លោកប្រធានាធីបតី Putin ក៏បានអញ្ចើញចូលរួមទស្សនាការប្រកួតនេះដែរ។

នៅក្នុងវីដេអូខ្លឹបមួយដែលគេលួចថតបាននៅក្នុងកំឡុងការប្រកួតរវាងក្រូអាតនិរុស្សីនោះ ប្រធានាធីបតីស្រ្ដីទី 1 របស់ក្រូអាតគឺលោកស្រី Kolinda Grabar-Kitarovic បានងើបឈរអបអរសារទរជ័យជំនះរបស់ក្រូអាតចំពោះមុខលោកនាយករដ្ឋមន្រ្ដី Dmitry Medvedev តែម្ដង ធ្វើឲ្យលោកនាយករដ្ឋមន្រ្ដី Dmitry Medvedev ដែលជាដំណែងរបស់លោកប្រធានាធីបតី Putin នោះបានត្រឹមងាកមុខចេញពីការអបអររបស់លោកស្រីប្រធានាធីបតី Kolinda Grabar-Kitarovic តែប៉ុណ្ណោះ។ តោះទៅមើលវីដេអូការអបអររបស់លោកស្រីប្រធានាធីបតី Kolinda Grabar-Kitarovic។

បុត្រ
- Share This Post:






