អបអរសាទរអ៊ីអនម៉លភ្នំពេញគំរប់ខួប៤ឆ្នាំ ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទូរស័ព្ទលើកទី១ ជាមួយការបញ្ចុះតំលៃយ៉ាងពិសេស នឹងកាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់!!!
ព្រឹត្តិការណ៍តាំងពិព័រណ៍ទូរស័ព្ទលើកទី១ដែលមិនធ្លាប់មានពីមុននៅនៅផ្សារទំនើប អ៊ីអនម៉លភ្នំពេញ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ នៅជាន់ផ្ទាល់ដីទីតាំង Daylight Plaza នឹង Lively Plaza ជាមួយការលក់បញ្ចុះតំលៃពិសេស ដោយក្នុងនោះមានក្រុមហ៊ុនទូរស័ព្ទដៃជាច្រើននឹងចូលរួមទាំងបង្ហាញផលិតផលរបស់ខ្លូន ក៏ដូចជា ក្រុមហ៊ុនដែលមានបច្ចេកវិទ្យា (Mobile App) នៅលើទូរស័ព្ទដៃ ដើម្បីផ្តល់សេវាកម្មងាយៗជូនដល់អតិថិជន នឹងមកជួបគ្នាក្នុងការបង្ហាញនិងពន្យល់ដល់អ្នកប្រើប្រាស់ អោយបានយល់ដឹងពីអត្ថប្រយោជន៍ នៃទូរស័ព្ទដៃដែលអ្នកកំពុងប្រើប្រាស់សព្វថ្ងៃនេះ។
ដោយផ្អែកទៅលើបច្ចេកវិទ្យាកាន់តែរីកចំរើន មនុស្សម្នាក់ៗបានប្រើប្រាស់បច្ចេកវិទ្យាទាំងនេះមកបំពេញតំរូវការក៏ដូចជាការរស់នៅប្រចាំថ្ងៃ ដូចជាការទំនាក់ទំនងគ្នាទៅវិញទៅមក តាមរយៈការប្រើប្រាស់អ៊ីនធើណែត សំរាប់ធ្វើការទូរទាត់សាច់ប្រាក់ Appហៅតាក់ស៊ី និងការវេរប្រាក់តាមរយៈធនាគារអេឡិចត្រូនិច។ លើសពីនេះ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះក៏មាន ការបង្ហាញណែនាំពីវិធីថែទាំទូរស័ព្ទរបស់លោកអ្នក ជាមួយក្រុមហ៊ុនលក់គ្រឿងលំអទូរស័ព្ទ ដូចជាសំបកការពារ ថ្មសាក ខ្សែសាក និងឧបករណ៍ម៉ាកល្បីៗជាច្រើនមុខទៀតផងដែរ។ លើសពីនេះទៅទៀតនោះ លោកអ្នកនឹងទទួលបានការព្រឹក្សា ដោយមានការដាក់បង្ហាញផលិតផលក៏ដូចជា សេវាកម្មផ្សេងៗពីសំណាក់ក្រុមហ៊ុនធំៗដូចជា៖ Meetfone, Aceleda Bank, iOne, iCracked, Besuese, Huawei , Konfulon, Oppo, Meizu, Aeon Wallet, PDA Pro, Grab, VIVO , Nojima, Coolcase។
ព្រឹត្តិការណ៍តាំងពិព័រណ៍ទូរស័ព្ទលើកទី១នេះ ក៏មានការលក់បញ្ចុះតំលៃពិសេសដោយបូករួមជាមួយនឹងកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំនាក់ក្រុមហ៊ុនចួលរួមខាងលើ និងមានការប្រគុំតន្រ្តីពីសំនាក់ តារាចំរៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនីកូល ក្រុមចំរៀង Original Song Small World Small Band ការសំដែងក្បាច់រាំពីក្រុម OMG The Ninja Top និងការបង្ហាញម៉ូតផងដែរ។ ការតាំងពិព័រណ៍នេះនឹងធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉លភ្នំពេញជាន់ផ្ទាល់ដីទីតាំង Daylight Plaza នឹង Lively Plaza ក្នុង ឪកាសអបអរសាទរខួប៤ឆ្នាំ របស់ផ្សារទំនើបដ៏ធំមួយនេះ រយៈពេល៣ថ្ងៃជាប់គ្នាគឺថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែ កក្កដាឆ្នាំ២០១៨នេះតទៅ។

